ព័ត៌មាន
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖យុវជនខ្មែរសម័យនេះមានសំណាង ខណៈយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកកំពុងរងគ្រោះដោយសារសង្គ្រាម
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា យុវជនខ្មែរសម័យនេះមានសំណាង និងកំពុងសប្បាយរីករាយជាមួយសន្ដិភាពរបស់កម្ពុជា ខណៈដែលយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះ ត្រូវស្លាប់ និងភ័យខ្លាចដោយសារសង្គ្រាម និងគ្រាប់ប្លោង។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។
សម្ដេចធិបតីថ្លែងថា៖«ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាលើកដំបូងដែលកម្ពុជាបានជួបជុំគ្នាដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» តាមរយៈការរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព»។
សម្ដេចធិបតីមានប្រសាសន៍ថា ជោគជ័យរបស់កម្ពុជា ដែលបានធ្វើនាពេលកន្លងមកតាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ្គេម រួមជាមួយនឹងកិច្ចប្រជុំថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត គឺអាចធ្វើទៅបានដោយសារតែកម្ពុជាមានសុខសន្ដិភាព និងស្ថិរភាពនៅក្នុងសង្គមជាតិ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា៖«យុវជនកម្ពុជា មានសំណាង និងកំពុងសប្បាយរីករាយជាមួយសន្ដិភាពរបស់កម្ពុជា ខណៈដែលយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះដោយសារសង្គ្រាម ដោយសារគ្រាប់ប្លោង»។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី អំពាវនាវដល់យុវជនយើង សូមរួមគ្នាថែរក្សាសន្ដិភាព របស់កម្ពុជា ដើម្បីរក្សាសំណាង គឺសន្ដិភាពនេះ ដល់កូនចៅខ្មែរយើងជំនាន់ក្រោយ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី