ព័ត៌មាន
វិស័យឧស្សាហកម្ម បាននិងកំពុងក្លាយជាវិស័យស្នូលដ៏សំខាន់នៅក្នុងសេដ្ឋកិច្ច
វិស័យឧស្សាហកម្មគឺវិស័យស្នូល បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈប្រសិទ្ធភាពនៃការប្រើ ប្រាស់ធនធាន ការបង្កើតបរិមាណគុណផលប្រកបដោយគុណភាព ការងារ និងប្រសិទ្ធភាពនៃការប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ។
ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកម្មវិធីប្រគល់ ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២៤ នៅចុងសប្តាហ៍កន្លងមកថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជារីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យឧស្សាហកម្មជាវិស័យស្នូល ំរុញកើនសេដ្ឋកិច្ចជាតិ តាម រយ:ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងការបង្កើនប្រសិទ្ធភាពផលិតភាពផលិតផលនិងការងារ សម្រាប់ប្រកួតប្រជែងនៅក្នុង ទីផ្សារជាតិ និងអន្តរជាតិ។
ឯកឧត្តម បន្តថា ជាក់ស្តែងនាថ្មីៗនេះ កម្ពុជាបាននាំចេញកុងតេន័រទី ១លាន ដែលបានឆ្លងកាត់កំពង់ផែអន្តរជាតិព្រះសីហនុ ដោយមិនរាប់ចូលនូវច្រកផ្សេងៗ, ដែលនេះជាជោគជ័យថ្មីមួយទៀត ដោយបានបង្ហាញឱ្យឃើញថា ការនាំចេញរបស់កម្ពុជាមាន កំណើនកើនឡើង, ផលិតកម្មក្នុងស្រុកកាន់តែប្រសើរ ជាពិសេសឧស្សាហកម្មធំៗ និងឧស្សាហកម្មកម្មន្តសាលក៏បានកើនឡើង ទោះបី វិស័យសេវាកម្មមានការថមថយ តែវិស័យឧស្សាហកម្មបានកំពុងគាំទ្រដល់ការនាំចេញ ដែលនេះជាចំណុចល្អបានធ្វើឱ្យកម្ពុជាឈាន ឡើងមួយកម្រិតថែមទៀត។
សូមបញ្ជាក់ថា ទាក់ទិនវិស័យឧស្សាហកម្ម, សម្រាប់ឆ្នាំ ២០២៤ (នៅពាក់កណ្តាល់ឆ្នាំ) ត្រូវបានរាជរដ្ឋាភិបាលព្យាករថា មាន កំណើន ៧,៩% ខណៈនៅឆ្នាំ ២០២៥ ខាងមុខនេះ ត្រូវបានព្យាករនឹងមានកំណើន ៨,៦% ដែលគាំទ្រដោយការរក្សាបានតុល្យភាព នៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្នុងនោះសម្រាប់អនុវិស័យកាត់ដេរ ត្រូវបានរំពឹងថា នៅបន្តរក្សាបានកំណើន ប្រហាក់ប្រហែលមុនវិបត្តិជំងឺកូវីដ-១៩, ដោយសារភាពប្រសើរនៃតម្រូវការសកល គួបផ្សំនឹងការពង្រឹងការ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលនឹងលើកកម្ពស់បរិយាកាស វិនិយោគ និងភាពប្រកួត ប្រជែងជាមួយនឹងការបង្កើនផលិតភាពពលកម្ម៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល