កីឡា
ផល សោភ័ណ្ឌ ឈ្នះលន បញ្ញា លើសង្វៀន ខារ៉ាបាវ
អ្នកប្រដាល់មកពីក្លិប តាឡីដំរីមានរិទ្ធ ផល សោភ័ណ្ឌ បានត្រឹមតែឈ្នះពិន្ទុ កីឡាករ លន បញ្ញា ក្លិបសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ លក្ខណៈជាតិ ដែលឧត្ថម្ភដោយខារ៉ាបាវ នៅស្ទូឌីយោបាយ័នស្ទឹងមានជ័យ ចុងសប្តាហ៍កន្លងទៅនេះ។
លើសង្វៀនដដែល កីឡាករ សយ ស៊ីថេង ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ចាញ់ពិន្ទុកីឡាករ ឆាំ វាសនា មកពីក្លិប កុលបុត្រគុនខ្មែរខណ្ឌទូលគោក ដោយពិន្ទុ។ កីឡាករ រឿន សុខលី ក្លិបយុវជនគុនខ្មែរពន្លឺថ្មីព្រែកឯង ផ្តួលជុន សាវុធ ក្លិប កងពលតូចដឹកជញ្ជួនលេខ៩០ឱ្យសន្លប់នៅទឹកទី៣។
កីឡាករ ក្លិបខ្លារខិនមានរិទ្ធ ឡុង រ៉ាមី ត្រូវការតែពីរទឹកប៉ុណ្ណោះដើម្បីផ្តួលកីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ ក្លិបកុសលកីឡាក្នុងការប្រកួតគូពិសេសទម្ងន់៥៧គីឡូក្រាម។ ឯ សុខ រេង ក្លិបមកុដរាជសីហ៍ ចាញ់ពិន្ទុ សយ យុទ្ធ ក្លិបរាជសីហ៍ខេត្តរតនគីរី ដោយពិន្ទុ៕
រូបតំណាង
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង



