ព័ត៌មាន
ការបម្រើប្រជាពលរដ្ឋក្នុងឆ្នាំ២០២៤ តំណាងរាស្រ្តកម្កល់សុខទុក្ខពលរដ្ឋជាអាទិភាព
ភ្នំពេញ៖ ក្នុងនាមជាតំណាងរាស្រ្ត នៅពេញមួយឆ្នាំ២០២៤កន្លងទៅនេះ ថ្នាក់ដឹកនាំក៏ដូចជាសមាជិកសមាជិការដ្ឋសភាទំាងអស់ បានបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ដោយបានចុះជាប់ជាមួយប្រជាពលរដ្ឋ សិក្សាឈ្វេងយល់ពីសុខទុក្ខនិងតម្រូវការប្រជាពលរដ្ឋនៅតាមមណ្ឌល រាជធានី ខេត្ត ទូទំាងប្រទេស។ តំណាងរាស្រ្តបានផ្សព្វផ្សាយច្បាប់ ក៏ដូចជាបានសិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់ជាមួយស្ថាប័ននីតិប្រតិបត្តិ ទំាងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា សមាជិកសមាជិការដ្ឋសភាទំាងអស់ បើមិនមានការងារនៅក្នុងវិមានរដ្ឋសភា ដូចជាការប្រជុំពិភាក្សាអនុម័តច្បាប់ឬត្រូវបំពេញបេសកកម្មនៅក្រៅប្រទេសនោះទេ បានអញ្ជើញ ចុះតាមមណ្ឌល រាជធានី ខេត្ត នៅទូទំាងប្រទេស ដោយមិនគិតថ្ងៃសៅរ៍និងថ្ងៃអាទិត្យនោះឡើយ។
ថ្នាក់ដឹកនាំនិងសមាជិកសមាជិការដ្ឋសភា បានចូលរួមកសាងនិងសម្ពោធសមិទ្ធផល ទំាងខាងពុទ្ធចក្រនិងអាណាចក្រ មានដូចផ្លូវថ្នល់ ាលរៀន មណ្ឌលសុខភាព ទំនប់ ប្រឡាយទឹក កុដិ និងហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើនទៀត ។
សម្តេចប្រធានរដ្ឋសភា បានជំរុញនិងលើកទឹកដល់សមាជិកសមាជិការដ្ឋសភាទំាងអស់ខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្វាហាប់ មនសិការ និងការទទួលខុសត្រូវខ្ពស់ ដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា រដ្ឋសភា កើតចេញពីការបោះឆ្នោត ដោយផ្ទាល់ពីប្រជាពលរដ្ឋ ដូច្នេះត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រអស់ពីបេះដូង។ នៅគ្រប់បេសកកម្មរបស់រដ្ឋសភាគឺត្រូវយកប្រជាពលរដ្ឋជាស្នូល។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យ៉ាងតិចរដ្ឋសភាបានទទួលពាក្យបណ្តឹង ចំនួន៤៣ករណីហើយបានធ្វើលិខិតអន្តរាគមន៍ទៅកាន់ស្ថាប័នពាក់ព័ន្ធចំនួន១៣ករណី និងលិខិតមួយចំនួនទៀតកំពុងពិនិត្យសិក្សា។ រាល់សំណូមពររបស់ម្ចាស់ឆ្នោត ដែលបានមកដល់រដ្ឋសភា ត្រូវបានចាត់ចែងតាមនីតិវិធី ភ្លាមៗ។ នៅត្រង់ចំណុចនេះ គេអាចនិយាយបានថា ទីណាមានទុក្ខមានមុខតំណាងរាស្រ្ត។ សុខទុក្ខបស់ប្រជាពលរដ្ឋត្រូវបានរដ្ឋសភាទុកជាអាទិភាព។
នៅក្នុងការបំពេញតួនាទី តាមដានការអនុវត្តច្បាប់វិញ នៅក្នុងឆ្នាំ២០២៤ គណៈកម្មការជំនាញទំាង១០ របស់រដ្ឋសភា បានអញ្ជើញថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អង្គភាពរបស់រាជរដ្ឋាភិបាល មកជួបប្រជុំពិភាក្សាការងារគ្នាបានចំនួន៣៩លើក។
ក្នុងបុព្វហេតុតែមួយគឺបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ថ្នាក់ដឹកនាំក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល បានអញ្ជើញមកប្រជុំពិភាក្សាការងារជាមួយ គណៈកម្មការជំនាញរដ្ឋសភាទំាង១០ ទៅតាមវិស័យដែលគណៈកម្មការទទួលខុសត្រូវ មានដូចជាវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ វប្បធម៌ សាសនា សង្គមកិច្ច សុខាភិបាល សាធារណការនិងដឹកជញ្ជួន បរិស្ថាន ច្បាប់ សិទ្ធិមនុស្ស ប្រជាធិបតេ្យ យេនឌ័រ រហូតដល់ការងារសហប្រតិបត្តិការអន្តរជាតិ ជាដើម នៅក្នុងការស្វែងយល់ពីវឌ្ឍនភាពការងារ ក៏ដូចជាផលលំបាកនានា នៅក្នុងការអនុវត្តច្បាប់ ដើម្បីរកវិធីកែសម្រួលនិងដោះស្រាយឱ្យកាន់តែប្រសើើង
លទ្ធផលដែលរដ្ឋសភាសម្រេចបានៅក្នុងរយៈពេលមួយឆ្នាំមកនេះ មានផ្លែផ្កាជាទីមោទន។ ក្នុងការធានាការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ រដ្ឋសភាបានរួមសហការជាមួយរាជរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធយ៉ាងជិតស្និទ្ធដើម្បីធានាថា ផលប្រយោជន៍របស់ពលរដ្ឋ ត្រូវបានការពារនិងដោះស្រាយប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ ជាពិសេសធានាការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្កម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ៕

-
ព័ត៌មាន4 days ago
អតីតសកម្មជនបក្សភ្លើងទៀននៅស្រុកត្រាំកក់២៣នាក់ សម្រេចចូលរួមជីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week ago
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
-
ព័ត៌មាន2 days ago
មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ចុះជួបប្រជានេសាទ និងណែនាំពួកគាត់ ឲ្យប្រើឧបករណ៍ស្របច្បាប់ស្តីពីជលផល
-
ព័ត៌មាន11 hours ago
សម្តេចធិបតី៖ រាជរដ្ឋាភិបាលខ្ចីលុយបរទេសមកយកអភិវឌ្ឍន៍ប្រទេស មិនមែនយកមកបើកប្រាក់ខែជូនមន្រ្តីរាជការទេ
-
ព័ត៌មាន1 week ago
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
-
កីឡា1 week ago
អ្នកចាំទី Barcelona, Ter Stegen ជាពីរបួសរយៈពេលវែងតែ Lewandowski ត្រូវអវត្តមានមួយរយៈ
-
ព័ត៌មាន11 hours ago
សម្តេចធិបតី៖ ខេត្តតាកែវនឹងកាន់តែមានសក្តានុពលលើផ្នែកឧស្សាហកម្ម និងកម្មន្តសាលក្រោយពង្រីកផ្លូវ គោក និងផ្លូវទឹក
-
ព័ត៌មាន10 hours ago
សម្ដេចធិបតីជំរុញឱ្យវិស័យឯកជន និងអ្នកធុរកិច្ចស្វែងរកសក្ដានុពលវិនិយោគបន្ថែមនៅខេត្តទិសនីរតី