ព័ត៌មាន
[UPDATE] ជនបើករថយន្តបំបុកហ្វូងមនុស្សនៅទីក្រុង នូ អលីន សហរដ្ឋអាមេរិក ធ្វើសកម្មភាពតែម្នាក់ឯងដោយត្រូវបានជំរុញដោយក្រុមISIS
ទីភ្នាក់ងារFBI បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទាហានជើងចាស់ដែលបានបើករថយន្តម៉ាកភីកអាប់បំបុកហ្វូងមនុស្សយប់ថ្ងៃចូលឆ្នាំថ្មីនៅទីក្រុងនូ អលីន (New Orleans)សហរដ្ឋអាមេរិក បានធ្វើសកម្មភាពតែម្នាក់ឯង ដោយកែប្រែការសន្និដ្ឋានរបស់ខ្លួនកាលពីមួយថ្ងៃមុនដែលថាជនល្មើសប្រព្រឹត្តសកម្មភាពនេះជាមួយមនុស្សផ្សេងទៀត ក្នុងការវាយប្រហារដ៏សាហាវដែលក្រុមមន្ត្រីបាននិយាយថាត្រូវបានបំផុសគំនិត ឬជំរុញដោយក្រុមរដ្ឋអ៊ីស្លាមISIS។

FBI ក៏បានបង្ហាញផងដែរថា អ្នកបើកឈ្មោះ Shamsud-Din Jabbar ជាពលរដ្ឋអាមេរិកមកពីរដ្ឋតិចសាស់ បានបង្ហោះវីដេអូចំនួន៥ឃ្លីបនៅលើFacebook របស់គេ ប៉ុន្មានម៉ោងមុនការវាយប្រហារ ដែលរូបគេបានប្រកាសការគាំទ្រចំពោះក្រុមសកម្មប្រយុទ្ធខាងលើ និងបានរម្លឹកពីំពើហិង្សា ដែលរូបគេនឹងប្រព្រឹត្តនៅសង្កាត់ French Quarter ដ៏ល្បីល្បាញ របស់រដ្ឋ ល្វីហ្ស៊ីណា។

លោក គ្រីស្តូហ្វើ រៃអា (Christopher Raia) ជំនួយការនាយករងនៃផ្នែកប្រឆាំងភេរវកម្មរបស់ទីភ្នាក់ងារ FBI បាននិយាយដោយហៅឈ្មោះជនល្មើស Jabbar ថា ជននេះ ត្រូវបានជំរុញទឹកចិត្តដោយក្រុមរដ្ឋអ៊ីស្លាម ISIS ១០០% ហើយថា នេះជាអំពើភេរវកម្ម។

ការវាយប្រហារនៅតាមបណ្តោយផ្លូវ ប៊បិន (Bourbon) បានសម្លាប់មនុស្ស ១៤ នាក់ និងជនល្មើស Jabbar អាយុ ៤២ ឆ្នាំ ដែលត្រូវបានបាញ់សម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយនគរបាល បន្ទាប់ពីបានបើករថយន្តយ៉ាងលឿននៅជុំវិញរបាំងនគរបាល ហើយបានបើកបំបុកចូលហ្វូងមនុស្ស និងបានបណ្ដាលឲ្យមនុស្សប្រហែល៣០ នាក់ផ្សេងទៀតបានរងរបួស៕
-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ