កីឡា
ជំនួបទូទាត់បញ្ជី ផល សោភ័ណ្ឌ និង មឿន សុខហ៊ុច លើសង្វៀន ខារ៉ាបាវប្រដាល់មិត្តភាពគុនខ្មែរ
សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សំបូរបទពិសោធ នឹងធ្វើអោយអង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យរៀងរាល់ល្ងាចថ្ងៃអាទិត្យ។
តែសប្តាហ៍នេះកាន់តែពិសេស និងមិនអាចរំលងបានគឺអធិរាជគុនខ្មែរទំងន់ ៦៣.៥គ ទាំងពីរ ផល សោភ័ណ្ឌ និង មឿន សុខហ៊ុច នឹងជំរះបញ្ជីគ្នានៅលើសង្វៀនខារ៉ាបាវ។
កីឡាករទាំងពីរធ្លាប់ជួបគ្នា ២ លើកចុងក្រោយ ឈ្នះម្នាក់ម្តងដូចគ្នា មានន័យថាថ្ងៃអាទិត្យនេះនឹងជាជំនួបលើកទី ៣ តើនរណាជាតួឯកលើសង្វៀន អមជាមួយប្រាក់រង្វាន់ ២ លានរៀលសំរាប់អ្នកឈ្នះ?
មុននឹងដល់គូឯក គូបើកឆាក ឯម កាកា ជួប ជី សំណាង
គូទី ២ បើកការផ្សាយផ្ទាល់ កីឡាការិនី ស្រស់សោភា ធន់ វិរៈពណ៌ នឹងជួប កីឡាការិនី វី ស្រីស្រស់
ឈានដល់គូពិសេស ទូច ដេវីត ជួប សារឿន ចាន់។
ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យម៉ោង ៦ ល្ងាចតទៅ៕
រូបតំណាង
-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ


