ព័ត៌មាន
ព្យុះរដូវរងាវាយប្រហារភាគកណ្តាលសហរដ្ឋអាមេរិក ប៉ះពាល់ដល់មនុស្ស ៦០លាននាក់
ព្យុះរដូវរងាបាននាំមកនូវព្រិលយ៉ាងក្រាស់ សំណុំទឹកកក និងសីតុណ្ហភាពត្រជាក់ខ្លាំងដល់តំបន់យ៉ាងទូលំទូលាយនៃសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (០៥ មករា) ជាមួយនឹងមនុស្សប្រហែល ៦០លាននាក់ នៅទូទាំងរដ្ឋជាង១០ រាប់ពីរដ្ឋ Kansas ទៅដល់ New Jersey បានស្ថិតនៅក្រោមការព្រមានពីគ្រោះថ្នាក់ ការណែនាំ ឬការឃ្លាំមើលព្យុះរដូវរងា។

ព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់មហាសមុទ្រអាត្លង់ទិក ជាទីដែលទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កំពុងទប់ទល់នឹងព្រិលធ្លាក់ដ៏ក្រាស់ និងត្រជាក់ខ្លាំងនៅថ្ងៃចន្ទ ០៦ មករា នេះ ជាថ្ងៃដែលសភាសហរដ្ឋអាមេរិក គ្រោងនឹងជួបប្រជុំ និងបញ្ជាក់ជាផ្លូវការនូវជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី របស់លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ។

្រធានភាកពីគណបក្សសាធារណរដ្ឋ លោក Mike Johnson បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា អាកាសធាតុដ៏អាអាក្រក់នេះនឹងមិនរារាំងសមាជិកសភាពីការបំពេញភារកិច្ចរបស់ពួកគេឡើយ។ អភិបាលក្នុងរដ្ឋមួយចំនួន រួមទាំងរដ្ឋ Kansas រដ្ឋ Kentucky រដ្ឋ Arkansas រដ្ឋ West Virginia និងរដ្ឋ Virginia បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន។
យោងតាមសេវាកម្មអាកាសធាតុ បានឱ្យដឹងថា ព្យុះនេះនឹងផ្លាស់ទីទៅឆ្នេរសមុទ្រនៅយប់ថ្ងៃចន្ទ ប៉ុន្តែខ្យល់នៅតំបន់អាក់ទិកដែលត្រជាក់ខ្លាំងនឹងផ្លាស់ទីយឺតជាងនោះ ជាមួយនឹងសីតុណ្ហភាពពេលថ្ងៃនៅថ្ងៃចន្ទ និងថ្ងៃអង្គារ ត្រូវបានព្យាករថានឹងមានពី -១២ ទៅ -១៦ អង្សារសេ ទាបជាងមធ្យមភាគពីតំបន់ទំនាបធំទៅឆ្នេរខាងកើត៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី