ព័ត៌មាន
ថ្ងៃ៧មករា សិស្សានុសិស្ស និងជនបរទេសចម្រុះជាតិសាសន៍ជាច្រើនចុះស្វែងយល់ពីរបបប្រល័យពូជសាសន៍ នៅមជ្ឈមណ្ឌលជើងឯក
នាថ្ងៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៥នេះ វត្តមានសិស្សានុសិស្សជាច្រើន បានមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ទស្សនកិច្ចសិក្សានេះ គឺក្នុងគោលដៅសំខាន់សិក្សាស្វែងយល់បន្ថែមពីអ្វីដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ មើលឃើញពីភស្តុតាង តឹកតាងប្រវត្តិសាស្ត្រដែលបានកើតឡើង និងបន្សល់ទុកនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
ឱកាសឈប់សម្រាក ថ្ងៃ ៧មករា ឆ្នាំ ២០២៥ នេះ សាលារៀនមួយចំនួនបានដឹកនាំសិស្សរបស់ខ្លួន មកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ លើសពីនេះក៏មានក្រុមសិស្សវិទ្យាល័យ មកសិក្សាស្វែងយល់នៅទីតាំងប្រវត្តិសាស្ត្រនេះដោយខ្លួនឯងផងដែរ។

ជាក់ស្ដែង សិស្សកុមារតូចៗប្រមាណជាង ១០០ នាក់ ស្ថិតក្នុងសម្លៀកបំពាក់ដូចគ្នា ដៃកាន់ប៊ិច កាន់សៀវភៅ កតត្រាយ៉ាងយកចិត្តទុកដាក់នូវអ្វីដែលពួកគាត់បានឃើញ។ សិស្សទាំងនេះ តម្រង់ជាជួរចេញពីទីតាំងមួយ ទៅទីតាំងមួយ ក្រោមការសម្របសម្រួលណែនាំពីលោកគ្រូអ្នកគ្រូ។ លោក ធី ស៊ីនន់ ជាតំណាងខាងសាលាដែលបានដឹកនាំសិស្សមកទស្សនកិច្ចសិក្សានាថ្ងៃនេះ លើកឡើងថា ការជូនសិស្សមកទីតាំងប្រវត្តិសាស្ត្រនេះ ជាភាពចាំបាច់ ដែលផ្តល់ជាចំណេះដឹងបន្ថែមលើអ្វីដែលពួកគាត់បានសិក្សាពីថ្នាក់រៀន។

យុវជនមួយក្រុមប្រមាណជិត ១០នាក់ មកពីវិទ្យាល័យហ៊ុនសែនអង្គស្នួល ខេត្តកណ្ដាល កំពុងស្ដាប់កាសដែលរៀបរាប់ពីអ្វីដែលបានកើតឡើងនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកផងដែរ។ ពួកគេបានបានយកឱកាស ថ្ងៃជ័យជម្នះ ៧មករា ដើម្បីសិក្សាបន្ថែមលើប្រវត្តិសាស្ត្រមួយនេះ។
សម្រាប់ថ្ងៃ ៧មករា នេះ ក្រៅពីវត្តមានសិស្សនុសិស្ស ក៏មានវត្តមានជនបរទេសចម្រុះជាតិសាសន៍ជាច្រើន ចូលទស្សនាសិក្សាស្វែងយល់នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកផងដែរ។ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាទីតាំងប្រវត្តិសាស្ត្រមួយនៅរាជធានីភ្នំពេញ ដែលបានបន្សល់ទុកនូវភស្តុតាងជាច្រើន ដែលមានទាំងរណ្ដៅសាកសព សម្លៀកបំពាក់ជនរងគ្រោះ និងឆ្អឹងជនរងគ្រោះជាច្រើន ដែលត្រូវបានប្រល័យជីវិតនៅទីតាំងនេះ៕ អត្ថបទ៖ គឹមហុក







-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦