ព័ត៌មាន
យុវជនភៀសសឹកនៅក្រុងសំរោង ស្វះស្វែងចុះឈ្មោះបោះឆ្នោតត្រៀមបោះឆ្នោតនៅឆ្នាំក្រោយ
យុវជនភៀសសឹក ស្វះស្វែងនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមអនុវត្តន៍សិទ្ធិបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ដែលតែងតែនៅក្បែរ និងជួយដោះស្រាយទុក្ខលំបាករបស់ពួកគេ។
លោក ឡៃ ជីលិ អាយុ ១៩ឆ្នាំ ជាពលរដ្ឋរស់នៅភូមិ រួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានប្រាប់ BTV ថា ផ្ទះរបស់លោក ត្រូវបានយោធាថៃ ព័ទ្ធលួសបន្លា ហើយលោកត្រូវបានអាជ្ញាធររៀបចំឱ្យរស់នៅ ជម្រកបណ្ដោះអាសន្ន ក្នុងស្រុកចុងកាល។ លោកប្រាប់ ថា បើទោះបីលោក និងគ្រូសារត្រូវទៅរស់នៅឆ្ងាយពីក្រុងសំរោង ប៉ុន្ដែលោកក៏ត្រឡប់មកវិញ ដើម្បីចុះឈ្មោះបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន នៅឆ្នាំ២០២៧ខាងមុខ។
យុវជនរូបនេះ អះអាងថា លោកយល់ច្បាស់ពីតម្លៃ នៃសន្លឹកឆ្នោតរបស់លោក។ ហើយលោកបានត្រៀមខ្លួនរួចហើយ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅឆ្នាំខាងមុខ ដែលជាថ្នាក់ដឹកនាំមូលដ្ឋាន តែងតែនៅក្បែរពលរដ្ឋ និងជួយពលរដ្ឋគ្រប់កាលៈទេស។
លោក ទាំ តុនតាន ជាពលរដ្ឋប្ដូរទីលំនៅ ចូលមកកាន់ក្រុងសំរោង បានប្រាប់ ថា លោកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងធ្លាប់ចូលរួមបោះឆ្នោត ពីរលើករួចមកហើយ។ ប៉ុន្ដែនៅពេលនេះលោកត្រូវប្ដូរទីលំនៅមកតាមគ្រួសារ ទើបលោកត្រូវចុះឈ្មោះបោះឆ្នោតជាថ្មី។ លោកអំពាវនាវ ដល់ពលរដ្ឋនៅទូទាំងប្រទេស ចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
លោក ឯក បូរាណ មន្រ្ដីចុះឈ្មោះបោះឆ្នោត នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ប្រាប់ឱ្យដឹង ថា ចាប់តាំងពីដំណើរការចុះឈ្មោះបោះឆ្នោត ចាប់ផ្ដើមកាលពីដើមខែតុលា ប្រជាពលរដ្ឋ ទាំងអ្នកគ្រប់អាយុ ១៨ឆ្នាំ អ្នកប្ដូរទីលំនៅ និងអ្នកដែលត្រូវធ្វើជីវមាត្រ បាននាំគ្នាមកចុះឈ្មោះបោះឆ្នោតជាបន្តបន្ទាប់។ លោកកត់សម្គាល់ ថា ពលរដ្ឋយល់ច្បាស់ពីសិទ្ធរបស់ខ្លួន និងតម្លៃ នៃការចូលរួមបោះឆ្នោត ទើបពួកគាត់បន្តមកចុះឈ្មោះ ទោះបីជាកំពុងរស់នៅជម្រកបណ្ដោះអាសន្នក៏ដោយ។
សូមជម្រាបជូន ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់ពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ ជាអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ អ្នកប្ដូរទីលំនៅ និងអ្នកដែលធ្លាប់បោះឆ្នោតរួចហើយ តែចុះឈ្មោះតាំងពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ សូមមកធ្វើជីវមាត្រ បញ្ជីបោះឆ្នោតថ្មី ពីខែតុលា រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៦៕ អត្ថបទ៖ លៀ ស៊ីណា






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦