Connect with us

ព័ត៌មាន

ប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ស្បៀងផ្លែឈើ ជូនដល់បញ្ជាការកាពីតែន និងក្រុមនាវិកនៃនាវាទេសចរណ៍អន្តរជាតិ ឈ្មោះ Villa Vie Odyssey នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

សីហនុ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃចន្ទ ៧ រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ស្បៀងផ្លែឈើ ជូនដល់ លោក Emanuele Guidice បញ្ជាការកាពីតែន និងក្រុមនាវិក នៃនាវាទេសចរណ៍អន្តរជាតិ ឈ្មោះ Villa Vie Odyssey ដែលបានចូលចត នៅ កសស។

ពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ស្បៀងផ្លែឈើនេះ ប្រព្រឹត្តឡើង ក្នុងបរិយាកាស រួសរាយរាក់ទាក់ ប្រកបដោយភាពកក់ក្តៅ សាមគ្គីភាព និងការចេះជួយគ្នាទៅវិញទៅមក ក្នុងនាមជាមនុស្សជាតិដូចគ្នា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia