ព័ត៌មាន
ឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉ន៖ ក្រោមម្លប់សន្តិភាពព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀតមានការរីកចម្រើនប្រកបដោយសុខដុមរមនីយកម្ម
ឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉ន ប្រធានគណៈកម្មាការអង្កេត បោសសម្អាតនិងប្រឆាំងអំពើពុករលួយនៃ រដ្នសភានិងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត បានជួបសំណេះសំណាលជាមួយព្រះសង្ឃយាយជីតាជី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តឧត្តមមានជ័យ (ហៅវត្តដំណាក់ត្រាច) លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីសាលាបឋមសិក្សា និងមត្តេយ្យសិក្សាឧត្តមមានជ័យ ស្ថិតនៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពតជាង៩០០នាក់។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភារដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងមន្ទីរអង្គភាពជុំវិញខេត្ត។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា ប្រគេននិងជូនចំពោះព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទទាំងអស់ផងដែរ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិភាពយោបាយ ជាក់ស្តែងកាលពីសម័យសង្គ្រាមពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ជំនឿសាសនាត្រូវលុបបំបាត់ វត្តអារាម ត្រូវបានបំផ្លាញ។ ប្រជាពុទ្ធបរិស័ទនិងអ្នកមានជំនឿលើសាសនាដទៃទៀត មិនមានឱកាសជុំគ្នាធ្វើបុណ្យទាន ឬប្រារព្ធកម្មវិធីសាសនាបានដូចសព្វថ្ងៃនេះឡើយ។
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានបញ្ជាក់ថាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានផ្តល់ជីវិតទី២ជូនពលរដ្ឋ ហើយសិទ្ធិសេរីភាព និងជំនឿសាសនា បានប្រគល់ជូនពលរដ្ឋ ។ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបានកំពុងបន្តវេនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយសុខដុមរមនីយកម្មសាសនា។
ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអប់រំ ពង្រឹងចំណេះដឹង គុណធម៌ សីលធម៌សង្គម កសាងធនធានមនុស្ស ក្លាយជាថ្នាក់ដឹកនាំប្រកបដោយទសពិធរាជធម៌ បានរួមចំណែកនៅក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិមានការីកចម្រើន ស្មើមុខស្មើមាត់ជាមួយនឹងប្រទេសជិតខាង និងប្រទេសជុំវិញពិភពលោក។
សូមបញ្ជាក់ថា វត្តឧត្តមមានជ័យ (ហៅវត្តដំណាក់ត្រាច) បានសាងសង់ព្រះវិហារថ្មី ដែលបានចំណាយថវិកាអស់ជាង ២០០,០០០ ដុល្លាអាមេរិក គ្រោងប្រារព្ធធ្វើពិធីបញ្ចុះខ័ណ្ឌសីមាក្នុងពេលឆាប់ៗនេះ ផងដែរ៕






-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល