ព័ត៌មាន
មន្ទីរពេទ្យកុមារគន្ធបុប្ជា បានផ្ដល់ក្ដីសង្ឃឹមក្នុងការរស់នៅដល់កុមារកម្ពុជា ខណៈសប្បុរសជនបន្ដបរិច្ចាគ
ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា គិតចាប់ពីថ្ងៃទី១ រហូតមកដល់ត្រឹមរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ មានការចូលរួមគាំទ្រពីសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ចំនួនប្រមាណ ៣,៦០០ នាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបចំនួន ៩១៣,៦៩៦ ដុល្លារអាម៉េរិក។
យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រហូតមកទល់ពេលនេះ តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត គឺមានសប្បុរសជនទីជិត ទីឆ្ងាយ បានចូលរួមគាំទ្រយ៉ាងច្រើនកុះករក្នុងការបរិច្ចាគជាថវិកា ដើម្បីរួមគ្នានាំភាពញញឹម និងជូនពរទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ជាពិសេស ដើម្បីរួមគ្នាបន្តរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ជា។
ទាក់ទិនការចូលរួមគាំទ្រខាងលើនេះ ប្រជាពលរដ្ឋរស់នៅតំបន់ផ្សេងគ្នា ដែលបានទទួលសេវាពិនិត្យព្យាបាលកូន និងចៅៗ នៅមន្ទីរពេទ្យកុមារគន្ធបុប្ជា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះសប្បុរសជននានា ទាំងទីជិត ទីឆ្ងាយ និងនៅក្រៅប្រទេសផងដែរ ដែលបានរួមគ្នាជួយដល់ក្មេងៗ ជាពិសេសគឺជួយដល់ជនខ្វះខាត និងទីទាល់ ដែលគ្មានលទ្ធភាពក្នុងការព្យាបាលកូននៅពេលមានបញ្ហាសុខភាព។
ក្រុមប្រជាពលរដ្ឋ បានលើកឡើងស្រដៀងគ្នាថា រាល់ថ្ងៃនេះ បើគ្មានមន្ទីរពេទ្យកុមារគន្ធបុប្ជាទេ នោះកុមារពិសេសក្មេងៗមកគ្រួសារក្រីក្រ ក៏គ្មានសង្ឃឹមក្នុងការរស់នៅដែរ ដោយសារមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពិនិត្យ និងព្យាបាលសុខភាព ខណៈជីវភាពមានខ្វះខាត។
សូមជម្រាបថា តាមរយៈសារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី












-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម