ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំដល់មន្ត្រីពន្ធនាគារត្រូវអនុវត្តការងារអោយបានត្រឹមត្រូវតាមឋានានុក្រម
ស្វាយរៀង ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំដល់មន្ត្រីពន្ធនាគារ ត្រូវសាមគ្គីផ្ទៃក្នុង និងរួម អនុវត្តការងារតាមឋានានុក្រមដែលបានចាត់តាំងនៅក្នុងអង្គភាព។
ការថ្លែងនិងមានប្រសាសន៍របស់អគ្គានុរក្សថ្នាក់លេខ១ បែបនេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញប្រកាសតែងតាំង លោកឧត្តមអគារនុរក្សថ្នាក់លេខ៣ គង់ សំអាត ជាប្រធានពន្ធនាគារខេត្តស្វាយរៀង ជំនួសលោក សួស សាខូ ដែលត្រូវចូលនិវត្តថ្ងៃទី៨ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀងនិងមន្តី្រថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញសាលាខេត្តនិងលោកលោកស្រីជាអភិបាលអភិបាលរងស្រុកក្រុងទាំង៨របស់ខេត្តផងដែរ។
ឯកឧត្តមអគ្គនាយកពន្ធនាគារ ក៏បានសំដែងអបអរសាទរចំពោះរដ្ឋបាលខេត្ត និងលោកប្រធានពន្ធនាគារចាស់ ដែលកន្លងមក បានរួមសហការប្រតិបត្តការជាមួយនឹង មន្ទីរ អង្គភាព ក្នុងកិច្ចការ ចាប់ឃាត់ និងអប់រំ ទណ្ឌិត និងជនសង្ស័យ ប្រកបដោយការទទួលខុសត្រូវធ្វើឲ្យខេត្តមានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ។
ទន្ទឹមនិងនោះដែរឯកឧត្តមអគ្គនាយកពន្ធនាគារ ក៏បានណែនាំបន្ថែមដល់ ថ្នាក់ដឹកនាំពន្ធនាគារ ត្រូវរៀបចំចាត់តាំងអនុវត្តការងារឲ្យបានត្រឹមត្រូវទៅតាមឋានានុក្រម ពិសេសពិចារណាធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនដល់ទណ្ឌិត ឲ្យពួកគេមានចំណេះជំនាញអ្វីមួយច្បាស់លាស់ ដើម្បីយកទៅប្រកបរបរ នៅក្នុងសហគមន៏ បន្ទាប់ពីពួកគេរស់នៅកែប្រែឥរិយាបថនៅក្នុងពន្ធនាគារ មួយរយៈកន្លងមក សំដៅបញ្ជៀសពួកគេកុំឲ្យប្រព្រឹត្តខុសឆ្គងដែលនាំឲ្យពួកគេវិលចូលមកទទួលទោសសារជាថ្មី៕ ដោយ ៖ ភា សារឹត











-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម