ព័ត៌មាន
ពលរដ្ឋរីករាយប្រមូលផលត្រី ខណៈទិន្នផលត្រីឆ្នាំនេះកើនឡើង១០%បើធៀបនឹងឆ្នាំមុនៗ
ប្រជានេសាទបង្ហាញទឹកមុខសប្បាយរីករាយប្រមូលផលត្រីប្រហុក ខណៈទិន្នផលត្រីក្នុងឆ្នាំនេះកើនឡើងចំនួនប្រមាណ ១០% បើធៀបទៅនឹងឆ្នាំមុនៗ។ នេះបើតាមការបញ្ជាក់របស់ ឯឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ។
ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឱកាសចុះទស្សនកិច្ចពិនិត្យទីតាំងដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ផលនេសាទឆ្នាំនេះ មានកំណើនយ៉ាងច្រើនសន្ទឹកសន្ធាប់ ហើយផលនេសាទដាយត្រីប្លែកខុសពីរាល់ឆ្នាំ គឺមានការកើនឡើងប្រមាណ ១០%។
ឯកឧត្តមរដ្ឋមន្រ្ដី បានបញ្ជាក់ថា លទ្ធផលនេះមិនមែនកើតដោយចៃដន្យទេ គឺបានពីការដកនដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងនិងវិធានការកាពារ និងអភិរក្សធនធានជលផលដ៏ត្រឹមត្រូវ ព្រមទាំងការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពពីមន្ត្រីជលផល កងកម្លាំងចម្រុះ សហគមន៍នេសាទ និង សាធារណជនផងដែរ។
ចំណែកប្រជាពលរដ្ឋដែលមកពីតំបន់ខុសៗគ្នា ដូចជាខេត្តកំពង់ស្ពឺ តាកែវ និងកំពង់ឆ្នាំងជាដើម ក្នុងគោលបំណងមកទិញត្រី ដើម្បីធ្វើប្រហុក ផ្អក បានលើកឡើងថា ត្រីឆ្នាំនេះពិតជាច្រើនហើយធំធាត់ល្អ ប៉ុន្តែតម្លៃឆ្នាំនេះគឺល្អជាងឆ្នាំកន្លងទៅ ទៅតាមប្រភេទទំហំត្រីតូច ធំ។ ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងស្រដៀងគ្នាទៀតថា ជាមធ្យមក្នុងរដូវត្រីម្តងៗ តែងតែមកទិញត្រីចំនួន ពី ១០០ ទៅ២០០គីឡូ តាមលទ្ធភាពជាក់ស្តែង ដើម្បីយកទៅធ្វើប្រហុកសម្រាប់ទុកហូបផង និងលក់ផង។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់របស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ក្នុងថ្ងៃនេះ ក៏មានការចូលរួមដំណើរជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ក្រុមសហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ក្នុងគោលបំណង ដើម្បីសង្កេតមើលការបម្លាស់ទីរបស់ត្រីក្នុងរដូវសម្បូរត្រី និងស្វែងយល់បន្ថែមពីតួនាទីដ៏សំខាន់របស់អនុវិស័យជលផល លើការធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ ជីវភាពរស់នៅ និងបេតិកភណ្ឌវប្បធម៌របស់ប្រជាជនកម្ពុជា។ ដំណើរទស្សនកិច្ចនេះដែរ ក៏បានពិនិត្យមើលលើស្ថានភាពបច្ចុប្បន្ន នៃជលផលទឹកសាប និងកត្តាផ្សេងៗ ដែលប៉ះពាល់ដល់និរន្តរ ភាពនៃអនុវិស័យជលផល រួមមានការប្រែប្រួលអាកាសធាតុ ផ្នែកជលសាស្ត្រ ការសិក្សមនុស្ស ការនេសាទហួសប្រមាណ ព្រមទាំងទំនាក់ទំនងគ្នានៃកត្តាទាំងអស់នេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦