ព័ត៌មាន
អាជ្ញាធរខេត្ដសៀមរាប និងក្រសួងការពារជាតិទម្លាយផ្លូវមួយខ្សែ នៅកណ្ដាលក្រុងសៀមរាប បន្ទាប់ពីបានបិទអស់រយៈពេល ៣០ឆ្នាំ
ផ្លូវមួយខ្សែប្រវែងជិត៥០០ម៉ែត្រ នៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបានអាជ្ញាធរទម្លាយនិងវាយរបងចោល ដើម្បីបើកផ្លូវសាងសង់ថ្មី ឱ្យប្រជាពលរដ្ឋប្រើប្រាស់ទូទៅ បន្ទាប់ពីបានបិទអស់រយៈពេល៣០ឆ្នាំកន្លងមក។ការទម្លាយផ្លូវនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៦ ក្រោមការត្រួតពីនិត្យពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអាជ្ញាធរខេត្ដសៀមរាប និងមានការសាទរពីប្រជាពលរដ្ឋផងដែរ។

លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប ផ្លូវនេះត្រូវបានបិទជិតប្រហែល៣០ឆ្នាំហើយ មិនមានបានដំណើរការចរាចរណ៍អ្វីទេ ប៉ុន្តែដោយសារតែនៅក្នុងឆ្នាំ២០០៧ គណៈកម្មការរៀបចំដែនដី ដែលមានអភិបាលខេត្តជាប្រធាននៃគណៈកម្មការ លោកបានសម្រេច រក្សាផ្លូវនេះកំណត់ជាផ្លូវសាធារណៈឡើងវិញ ហើយកំណត់ទំហំផ្លូវនេះទទឹង ៩ម៉ែត្រនិងបណ្ដោយមានប្រវែង ៤៦០ម៉ែត្រ កែងពីកែងផ្លូវផ្សារញ្ញ៉ែទៅតបជាប់ទៅនឹងផ្លូវកេសកូល។ ជាផ្លូវយុទ្ធសាស្ត្រមួយដែលប្រមុខថ្នាក់នាំ ក៏ដូចជាជាពិសេសអភិបាលខេត្ត លោកបានគិតថាជាផ្លូវយុទ្ធសាស្ត្រដើម្បីតបភ្ជាប់ពីផ្លូវផ្សារញ៉ែទៅតបភ្ជាប់ពីផ្លូវកេសកូល។ ជាមួយគ្នានេះ ក៏មានផ្លូវឆ្អឹងជំនីរពីរខ្សែក៏ទៀត ដែលជាផ្លូវយុទ្ធសាស្ត្រក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជាផ្លូវដែលយុទ្ធសាស្ត្រក្នុងការរៀបចំ ទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។ លោកបន្ដថា ផ្លូវនេះសាងសង់រួច អាចរំដោះចរាចរណ៍បានល្អប្រសើរ ខណៈដែលបច្ចុប្បន្នការប្រើប្រាស់ផ្លូវនេះទៅជាប់នឹងផាប់ស្ទ្រីត។ ហើយថាផ្លូវតំបន់ផាប់ស្ទ្រីតនៅពេលដែលមានបុណ្យទានម្តងៗ បញ្ហាកកស្ទះចរាចរណ៍ដែលធ្វើឱ្យបញ្ហាជួបការលំបាក។ ដើម្បីឱ្យរំដោះបាននូវធានាបាននូវការកកស្ទះ យើងថ្នាក់ដឹកនាំលោកបានសម្រេចបើកផ្លូវនេះដើម្បីជួយសម្រួលចរាចរណ៍បន្ថែម។
ប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវនេះ បានសម្ដែងការគាំទ្រ និងសាទរដល់ការអនុវត្ដទម្លាយផ្លូវនេះ ខណៈដែលពួកគាត់បានជួបការលំបាកជាច្រើនឆ្នាំមកហើយ ដូចមានការបុណ្យសព ឬក៏ឡានទឹក ឬក៏ឡានសម្រាមមិនអាចធ្វើចរាចរណ៍បាន ជាពិសេសគ្មានប្រព័ន្ធលូទឹក ពេលភ្លៀងម្ដងៗទឹកលិច។ពួកគាត់ថ្លែងអំណរគុណដល់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្សមន្ដ្រីក្រសួងការពារជាតិ ដែលបានមើលឃើញនូវទុក្ខលំបាករបស់ប្រជាជន ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ និងមេឃុំ មេភូមិដែលគាត់យកចិត្តទុកដាក់ ជួយពង្រីកផ្លូវ និងបើកផ្លូវឱ្យប្រជាជនបានរស់នៅស្រួល។ ពួកគាត់សង្ឃឹមថា សេដ្ឋកិច្ចប្រជាពលរដ្ឋនឹងប្រសើរឡើង ក្រោយសាងសង់ផ្លូវនេះរួចរាល់។
បើតាមលោក ហាយ យង់ អភិបាលរងក្រុងសៀមរាប គម្រោងរៀបចំផ្លូវក្នុងក្រុងនេះ មិនមែនមានតែមួយខ្សែនេះទេ គឺតាមផែនរៀបចំកែសម្រួល កែលម្អឡើងវិញធ្វើថ្មីជាផ្លូវDBSTដូចគ្នា ដូចជា នៅផ្សារដើមក្រឡាញ់ចំនួន៥ខ្សែទៀតប្រវែងជាង២គីឡូម៉ែត្រ ព្រមទាំងមានគម្រោងទី៣បន្ថែមទៀត នៅក្នុងក្រុងសៀមរាប ដែលត្រូវបន្តនឹងបើកពង្រីកន្ថែមទៀត ខណៈដែលកន្លងទៅធ្វើផ្លូវចង្អៀត បើទោះបីមានផលប៉ះពាល់ដល់ផ្ទះមួយចំនួនក៏ដោយ។ លោកសង្កេតឃើញថា ប្រជាពលរដ្ឋបានយល់អំពីសិទ្ធិ កាតព្វកិច្ចរបស់ពួកគាត់ ដែលខុសពីកន្លងទៅ ការបើកផ្លូវនៅក្នុងក្រុងសៀមរាបជួបផលលំបាកច្រើនណាស់ ដោយសារមានការអន្តរាគមន៍ ប៉ុន្តែបន្ទាប់ពីមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ការបើកផ្លូវទៅតាមលក្ខ័ណ្ឌបានកំណត់ ដោយគ្រាន់តែលទ្ធភាពនៃការសាងសង់នៅមិនទាន់មានកម្រិតគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ។ លោកថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបទាំងអស់ ជាពិសេស បងប្អូនដែលរស់នៅដងផ្លូវដែលបើកថ្មីនេះដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍផ្លូវបើកថ្មីនេះ ឱ្យវាជាផ្លូវមួយជាផ្លូវសេដ្ឋកិច្ចហើយជាផ្លូវយុទ្ធសាស្ត្រមួយក្នុងការរៀបចំហើយ ក៏ដូចជាជាផ្លូវមួយដែលអាចពង្រីកនូវសក្តានុពលនៃចំណូលទាក់ទាញនៃភ្ញៀវទេសចរផងដែរ៕





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦