Connect with us

ព័ត៌មាន

ពលរដ្ឋជាច្រើនទៅទទួលសេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅអ៊ីអនម៉លសែនសុខ និងអ៊ីអនម៉លមានជ័យ នាថ្ងៃចុងសប្ដាហ៍

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋជាច្រើន បានទៅទទួលសេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅអ៊ីអនម៉លសែនសុខ និងអ៊ីអនម៉លមានជ័យនាថ្ងៃចុងសប្ដាហ៍។ នេះបើតាម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ (អ៊ីអន២) និងទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លមានជ័យ (អ៊ីអន៣) បានបំពេញបែបបទផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។

ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ និងអ៊ីអនម៉លមានជ័យ បំពេញការងារពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច ដើម្បីសម្រួលដល់ប្រជាពលរដ្ឋឱ្យអាចមកទទួលសេវាបានកាន់តែងាយស្រួល និងទាន់ពេលវេលា។

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការមួយ ដែលបញ្ជាក់អំពីអត្តសញ្ញាណ និងសញ្ជាតិខ្មែរ របស់ប្រជាពលរដ្ឋម្នាក់ៗ ស្របតាមច្បាប់ជាធរមាន។ ឯកសារនេះមានសារសំខាន់ណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះជាមូលដ្ឋានសម្រាប់បញ្ជាក់អត្តសញ្ញាណ នៅពេលទាក់ទងសេវាសាធារណៈ និងឯកជនផ្សេងៗ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមានសំណួរ បញ្ហាប្រឈម សំណូមពរ ឬមតិយោបល់ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម សូមទំនាក់ទំនងមកកាន់លេខខាងក្រោម ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ៖

-ប្រព័ន្ធផ្សេងៗ៖ 1271

-ប្រព័ន្ធសែលកាត (Cellcard)៖ 017 898 915

-ប្រជាពលរដ្ឋក៏អាចទាញយកកម្មវិធី GDI eServices ដើម្បីតាមដានអំពី អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងសាកសួរព័ត៌មានផ្សេងៗ បានយ៉ាងងាយស្រួល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia