ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន បានទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន ៣ គ្រឿង សម្រាប់បំពាក់ជូន កងយោធពលខេមរភូមិន្ទ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបតែបានទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង សម្រាប់បំពាក់ជូនដល់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបតែបានទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង សម្រាប់បំពាក់ជូនដល់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចុះទៅត្រួតពិនិត្យឧត្ថម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបតែបានទិញ ដើម្បីបំពាក់ជូនដល់ កងយោធពលខេមរភូមិន្ទ។


នុងឱកាសនោះដែរ លោកនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់អស់លោកនាយទាហាន នៅទ័ពអាកាស ឲ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឲ្យបានល្អត្រឹមត្រូវ តាមបច្ចេកទេស។ ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបំពាក់ឧត្ថម្ភាគចក្រ ជូនដល់កងយោធពលខេមរភូមិន្ទ ដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿន ទាន់ពេលវេលា៕


អត្ថបទពី៖ កម្ពុជាថ្មី
កែសម្រួលដោយ៖ Ha Ti
-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន3 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន3 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍