ព័ត៌មាន
សមាគមនិស្សិតបញ្ញវ័ន្តក្មេងវត្តសហការជាមួយតំណាងក្រសួងការងារចុះផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋ
ភ្នំពេញ៖ សាខាសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តខណ្ឌព្រែកព្នៅ សហការជាមួយតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ញាជីវៈ រៀបចំពិធីផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ជូនប្រជាពលរដ្ឋ និងយុវជនចំនួនជិត៣០០នាក់ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផៃ សុខខេង បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីលោក ព្រះ ហុកលី តំណាងលោកបណ្ឌិត ហាន បូរិន ប្រធានសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តសាខាខណ្ឌព្រែកព្នៅ
និងមានការចូលរួមពីលោក ហួរ ហួត អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌ និងលោក ទេព សេងហ៊ន តំណាងក្រសួងការងារ បានរៀបចំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន៥សែននាក់ (TVET) ជូនគ្រួសារក្រីក្រចំនួនជិត៣០០គ្រួសារ ក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ។
នាឱកាសនោះ ឯកឧត្តម ផៃ សុខខេង មានប្រសាសន៍ថា ក្រោមដំបូលសុខសន្តិភាព និងការដឹកនាំក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងបន្តវេនលើសមិទ្ធផលបន្សល់ពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នោះគឺបន្តយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសុខដុមនីយកម្មប្រកបដោយទៅដោយជីវភាពរស់នៅប្រសើរ។
ឯកឧត្តម មានប្រសាសន៍ទៀតថា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ចំណូលខ្ពស់ឆ្នាំ២០៥០ មានតែជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និង ស្វែងរកការងារកាន់តែប្រសើរ ។
ឯកឧត្តម ថ្លែងថា តាមរយៈកម្មវិធីនៅថ្ងៃនេះ ជាការរួមចំណែកជាមួយយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងនោះអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី-ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមគោលដៅ ព្រមទាំងនៅតាមទីតាំងសាធារណៈតាមរយៈការចែកខិតប័ណ្ណផងដែរ។
ឯកឧត្តម បញ្ជាក់ថា ការណ៍មានចំណេះជំនាញពិតប្រាកដ គឺពិតជាមានសារសំខាន់ណាស់ ពិសេសគឺការមានទំនុកចិត្តលើខ្លួនឯងក្នុងការរស់នៅក្នុងសង្គមស៊ីរីល័យបច្ចុប្បន្ន ដែលងាយស្រួលស្វែងរកការងារធ្វើ និងការបង្កើតមុខរបរ និងបង្កើតប្រាក់ចំណូលកាត់បន្ថយភាពក្រីក្រ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។
ឯកឧត្តម បានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមអញ្ជើញចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន និងយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភ។
សូមជម្រាបថា ដំណើរការអនុវត្តកម្មវិធីគោលនយោបាយផ្តល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន១,៥លាននាក់ ក្នុងឆ្នាំ២០២៤កន្លងទៅ គឺបានទទួលសិស្សចុះឈ្មោះចូលរៀនប្រមាណ ៨ម៉ឺន៣ពាន់នាក់ ក្នុងនោះសិស្សកំពុងសិក្សា មានចំនួន ២ម៉ឺន៨ពាន់នាក់ សិស្សបានបញ្ចប់ការសិក្សា ចំនួន១ម៉ឺន៧ពាន់នាក់ និងសិស្សទទួលបានការងារធ្វើ ចំនួនជិត១ម៉ឺននាក់៕








-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត