ព័ត៌មាន
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូមូលនិធិសកល សម្រាប់គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងតំបន់ទន្លេមេគង្គ
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូមូលនិធិសកល ដឹកនាំដោយលោកស្រី Rosie Ameyan មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធី នៃមូលនិធិសកលសម្រាប់គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងតំបន់ទន្លេមេគង្គ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ដែលបានអញ្ជើញមកសិក្សាស្វែងយល់បន្ថែម និងពិភាក្សាលម្អិតអំពី សមិទ្ធផលការងារគ្រប់គ្រង និងលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា និងផែនការអនាគត នៃការបន្តនិរន្តរភាពការងារគ្រប់គ្រងជំងឺគ្រុនចាញ់។
លោកស្រី Rosie Ameyan បានអបអរសាទរកម្ពុជា ដែលសម្រេចបានការគ្រប់គ្រង និងលុបបំបាត់ជំងឺគ្រុនចាញ់យ៉ាងរហ័ស លោកស្រី ក៏បានអបអរសាទរ គោរពជូនពរឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដែលទទួលដំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងអាណត្តិថ្មី។ លោកស្រី បានគូសបញ្ជាក់ ពីភាពជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ដែលធ្វើឲ្យកម្ពុជា កាន់តែមានភាពរឹងមាំ ពិសេសភាពជោគជ័យ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងប្រទេសនៅក្នុងតំបន់។
លោកស្រីបានជម្រាបជូនអំពីគោលបំណង នៃដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ ដើម្បី៖
១) ពិភាក្សាអំពីផែនការអនាគតសម្រាប់ការផ្តល់ហិរញ្ញប្បទានលុបបំបាត់ជំងឺគ្រុនចាញ់ ក្រោមគម្រោង RAI ពីម្ចាស់ជំនួយផ្សេងទៀត និងក្នុងស្រុក និងការរំពឹងទុកសម្រាប់វដ្តជំនួយនាពេលខាងមុខ (២០២៧-២០២៩)។
២) ពិភាក្សាអំពី ការអនុវត្តកម្មវិធីលទ្ធផល និងបញ្ហាប្រឈម លើសកម្មភាពសំខាន់ៗសម្រាប់ឆ្នាំ២០២៥។
៣) ពិភាក្សាអំពី និរន្តរភាព និងផែនការអន្តរកាល និងតួនាទីរបស់ក្រុមប្រឹក្សាសម្របសម្រួលជំនួយមូលនិធិសកល (CCC) ក្នុងការបង្កើតផែនទីបង្ហាញផ្លូវធានានិរន្តរភាពសម្រាប់ជំងឺគ្រុនចាញ់ (រួមទាំងមេរោគអេដស៍ និងជំងឺរបេង)។
លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីសមិទ្ធផលសំខាន់ៗ នៃកម្មវិធីគ្រុនចាញ់សម្រេចបានដោយក្រសួងសុខាភិបាល និងផែនការបន្ទាប់របស់ក្រសួង ឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ នេះ និងឈានទៅដល់ប្រទេសកម្ពុជា គ្មានជំងឺគ្រុនចាញ់ប្រកបដោយចីរភាព និងនិរន្តភាពឆ្នាំ២០២៩។ កម្ពុជាគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨មក ហើយចំនួនករណីជំងឺគ្រុនចាញ់ ក៏ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (CNM) បានកំពុងដំណើរការរៀបចំផែនការយុទ្ធសាស្រ្តជាតិគ្មានជំងឺគ្រុនចាញ់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៧-២០៣៥ ដើម្បីធានានិរន្តភាពប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់។ លោកជំទាវរដ្ឋលេខាធិការ បានសំណូមពរដល់គណៈប្រតិភូជាន់ខ្ពស់ នៃមូលនិធិសកល បន្តការគាំទ្របន្ថែមទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ប្រកបដោយភាពបត់បែនសម្រាប់ពន្លឿនការងារលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។
លោកស្រី Rosie Ameyan បានបញ្ជាក់ពីគោលជំហរបន្តគាំទ្រកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់។ ការពិភាក្សាគ្នាថ្ងៃនេះ មានសារៈសំខាន់ណាស់ក្នុងការរៀបចំត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ទាំងបច្ចេកទេស គោលនយោបាយ ថវិកា និងធនធានមនុស្ស ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងជំងឺរបេង និងជំងឺអេដស៍ផងដែរ៕អត្ថបទ រដ្ឋា

-
ព័ត៌មាន6 days ago
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»
-
ព័ត៌មាន1 week ago
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
-
ព័ត៌មាន1 week ago
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
-
ព័ត៌មាន1 week ago
អភិបាលខេត្តបន្ទាយមានជ័យ៖ ក្រុមការងារពាក់ព័ន្ធកំពុងត្រៀមទទួលពុកម៉ែបងប្អូនមានកន្លែងស្នាក់នៅបណ្តោះអាសន្ន រយៈពេលវែង និងសម្រួលឯកសារពាក់ព័ន្ធ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ អំពាវនាវឱ្យពលរដ្ឋខ្មែរងាកមកប្រើប្រាស់បន្លែផ្លែឈើក្នុងស្រុក ដោយព្រមានបិទការនាំចូលពីថៃ
-
ព័ត៌មាន3 days ago
ឯកឧត្តម ប៉ែន បូណា៖ «នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក»
-
ព័ត៌មាន1 week ago
[BREAKING NEWS] យន្តហោះមួយគ្រឿងទៀតហើយរបស់ Air India ហោះត្រឡប់ទៅហុងកុងវិញ បន្ទាប់ពីបញ្ហាបច្ចេកទេសពាក់កណ្តាលអាកាស
-
ព័ត៌មាន1 day ago
ការធ្វើដំណើរងាយស្រួល សន្សំថវិកា និងជីវភាពធូរធារជាងមុន ក្រោយប្រជាពលរដ្ឋទទួលបានផ្លូវបេតុងលិចទឹក២ខ្សែពីរាជរដ្ឋាភិបាលកម្ពុជា