ព័ត៌មាន
ឯកឧត្តម សរ សុវណ្ណ៖ សម្ដេចធិបតីបង្កើតកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព និងផ្ដល់ដីដល់ពលរដ្ឋក្រីក្រពិតប្រាកដ
ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ភាព (ផ.ក.អ.) មានប្រសាសន៍បញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្កើតកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលបំណងផ្ដល់ដីដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្មានដី ក្រីក្រពិតប្រាកដ ហើយមានឆន្ទៈក្នុងការទៅរស់នៅក្នុងតំបន់ការពារព្រៃ និងដីរដ្ឋ។
ឯកឧត្តម សរ សុវណ្ណ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងដាក់ឱ្យដំណើរការ «កម្មវិធីផ្តល់ដី ការពារព្រៃរដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃ ការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់ សង់លំនៅឋាននិងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រតម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។
ឯកឧត្តមបញ្ជាក់ថា នៅពេលទទួលបានដី ប្រជាពលរដ្ឋត្រូវរៀបចំកសាង ដាំដើមឈើជុំវិញគេហដ្ឋាន និងដាំដុះលើដីកសិកម្ម ដោយមិនត្រូវលក់ដូរ ជួល បញ្ចាំ… ហើយគោរពតាមកិច្ចសន្យារយៈពេល៥ឆ្នាំ ដើម្បីក្លាយជាកម្មសិទ្ធករ ហើយដីដែលទទួលបាន មិនអាចជួលទៅអោយជនបរទេសជាដាច់ខាត។
សូមបញ្ជាក់ថា លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ភាព (ផ.ក.អ.) នឹងចាប់ទទួលពាក្យស្នើសុំដីពីពលរដ្ឋក្រីក្រពិតប្រាកដ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនាឆ្នាំ២០២៥ ខណៈពលរដ្ឋដែលក្រីក្រពិតប្រាកដអាចដាក់ពាក្យស្នើសុំទៅរដ្ឋបាល ឃុំ/សង្កាត់របស់ខ្លួនដើម្បីទទួលបានពាក្យស្នើសុំ និងពិនិត្យវាយតម្លៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ផ.ក.អ. នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ៕អត្ថបទ៖ដារ៉ា

-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន5 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត