ព័ត៌មាន
កម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បង្ក្រាបបទល្មើសរបាំងសាច់អួនវែងៗខុសច្បាប់ក្នុងតំបន់វាលភក់
កំពង់ឆ្នាំង៖ យោងតាមបទបញ្ជាររបស់ថ្នាក់ដឹកនាំ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានដឹកនាំកម្លាំងកងទ័ពតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងទ័ពពិសេស៩១១ កងពលតូចលេខ៧០ ប្រមាណជិត៥០នាក់ ចុះបង្ក្រាបបទល្មើសរបាំងសាច់អួនវែងៗខុសច្បាប់នៅចំណុចវាលភក់ ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយបានបំផ្លាញរបាំងសាច់អួនបាន។
លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានថ្លែងបញ្ជាក់ថា៖ គោរពតាមបទបញ្ជាររបស់ថ្នាក់លើ លោកបានដឹកនាំកម្លាំងកងទ័ពប្រមាណជិត៥០នាក់ ចុះបង្ក្រាបបទល្មើសរបាំងសាច់អួនវែងៗខុសច្បាប់ ដែលខាងកម្លាំងស៊ើបការបានកំណត់និយាមការច្បាស់លាស់ហើយនោះ និងបានចុះកាប់បំផ្លាញរបាំងសាច់អួនទាំងនោះចោលនៅនឹងកន្លែងបានជាច្រើនខ្សែ។ តាមការបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ក្នុង១ខ្សែៗមានប្រវែងចាប់ពី៧០០ម៉ែត្រដល់ជាង១ពាន់ម៉ែត្រ ដែលរបាំងសាច់អួនទាំងនេះ បានបាំងចរាចរណ៍ត្រីគ្រប់ប្រភេទមិនអោយចុះមកក្នុងទន្លេបាន។ លោកឧត្តមសេនីយ៍ត្រីបានជួបជាមួយម្ចាស់របាំងទាំងនោះ និងបានណែនាំអោយពួកគាត់បញ្ឈប់ការដាក់របាំងវែងៗបែបនេះទៀត ដែលនាំអោយបាត់បង់ពូជត្រីទឹកសាបរបស់យើង។
លោកបានបន្ថែមថា៖ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងកងទ័ពនៃអង្គភាពផ្សេងទៀត នឹងបន្តការបង្ក្រាបបទល្មើសរបាំងសាច់អួន របាំងស្បៃមុង និងសម្រាស់ ដូចភ្លៀងរលឹម មិនអោយកើតមានបទល្មើសធំៗ វែងៗ ក្នុងដែនទឹកខេត្តកំពង់ឆ្នាំងទៀតឡើយ។ សូមអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ទីរពាក់ព័ន្ធចូលរួមទប់ស្កាត់បទល្មើសទាំងនេះផង ដើម្បីធនធានជលផលរបស់យើងនៅគង់វង្ស ៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល