ព័ត៌មាន
អ្នកជំនាញ៖ តម្លៃហាងឆេងមាសនឹងស្រុតចុះមកវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិននេះ
តម្លៃទីផ្សារហាងឆេងមាស នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន បានហក់ឡើងដល់ក្នុងរង្វង់ ២,៧៦៥ ដុល្លារ ក្នុងមួយអោន ដោយសារមានតម្រូវការមាសច្រើនក្នុងឱកាសនេះ ហើយមាសនឹងអាចបន្តចុះមកវិញ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីចិនត្រូវបានបញ្ចប់។
លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីតម្លៃទីផ្សារហាងឆេងមាសជាសកល និងតម្លៃមាសក្នុងពេលបច្ចុប្បន្ន នេះថា តម្លៃទីផ្សារហាងឆេងមាសនាពេលកន្លងមក បាន ស្រុតចុះគួកត់សម្គាល់ បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក បានប្រកាសកាត់អត្រាការប្រាក់ដុល្លារពី ៤.៧៥ ភាគរយ ទម្លាក់មក នៅត្រឹម ៤.៥០ ភាគរយ កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៤ ដែលការប្រកាសនេះ បានធ្វើឱ្យតម្លៃមាសធ្លាក់ចុះយ៉ាងខ្លាំង ដោយថ្ងៃខ្លះធ្លាក់ដល់ក្នុងរង្វង់ ប្រមាណជាង ៥០ ដុល្លារ ក្នុងមួយអោន។
លោក បន្តថា ជុំវិញការធ្លាក់ចុះនេះមិនយូរប៉ុន្មាន ទីផ្សារហាងឆេងមាស ក៏បានបន្តងើបឡើងវិញបន្តិចម្តងៗ ដោយសារតម្រូវ មាសនៅក្នុងបុណ្យចូលឆ្នាំប្រពៃណីចិន បច្ចុប្បន្នមាសស្ថិតក្នុងរង្វង់ ២,៧៦៥ ដុល្លារ ក្នុងមួយអោន ហើយតម្លៃទីផ្សារនេះនឹងបន្តធ្លាក់ ចុះមកវិញ បន្ទាប់ពីមាសគ្មានតម្រូវការខ្លាំង ដោយរំពឹងថា អាចបន្តធ្លាក់ដល់ក្នុងរង្វង់ជាង ២,៧០០ ស្តើង នៅក្នុងមួយអោន ។
លោក ឈា ឆាយហេង លើកឡើងបន្ថែមថា ជុំវិញតម្លៃហាងឆេងមាសឡើងឬចុះ វាគឺជាសារមួយបង្ហាញឱ្យពិភពលោកដឹង ក្នុងនោះ នៅពេលដែលហាងឆេងមាសកើនឡើងខ្លាំង គឺបង្ហាញថា សេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិ, ពេលដែលមានសង្គ្រាមតម្លៃហាង ឆេងមាសឡើងថ្លៃ, ពេលរីករាលដាលជំងឺកូវីដ-១៩ ក៏បានហក់ឡើង, ហើយវិបត្តិសេដ្ឋកិច្ចពិភពលោក ក៏តម្លៃហាងឆេងមាសឡើង។ ប៉ុន្តែប្រសិនតម្លៃហាងឆេងមាសបន្តធ្លាក់ថ្លៃ វាក៏ជាសារល្អបង្ហាញពិភពលោកឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកបានងើបឡើង ល្អប្រសើរវិញ, តែចំណែកអ្នកអាជីវករ និងអ្នកវិនិយោគលើហាងឆេងមាស ប្រសិនដឹងអំពីទំនោរធ្លាក់ថ្លៃ ពួគគាត់គួរបញ្ចៀសនូវ ហានីភ័យ ដោយលក់នូវតម្លៃខ្ពស់ និងរង់ចាំទិញចូលនូវតម្លៃថោកមកវិញ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ