ព័ត៌មាន
ជោគជ័យថ្មី ក្នុងការដាំដុះម្ទេសខ្មាំង និងការអភិរក្សធនធានធម្មជាតិ របស់សហគមន៍តំបន់ការពារធម្មជាតិព្រៃក្ដា
សហគមន៍តំបន់ការពារធម្មជាតិព្រៃក្ដា ទទួលបានជោគជ័យខ្ពស់ពីរបរដាំម្ទេសខ្មាំង ដែល ជាពូជក្នុងស្រុក ធន់នឹងអាកាសធាតុ ទទួលបានទិន្នផលខ្ពស់ បានរួមចំណែកយ៉ាងសំនខាន់ក្នុងការ លើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងការអភិរក្សធនធម្មជាតិ។
សហគមន៍តំបន់ការពារធម្មជាតិព្រៃក្តា ស្ថិតនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានសមាជិកសរុប ៨០៧រូប ស្មើនិង ២០៤គ្រួសារ ពួកគេចូលរួមយ៉ាងសកម្មក្នុងការការពារ ធនធានធម្មជាតិ និងអភិរក្សជីវចម្រុះលើផ្ទៃដីចំនួន ១,១៩០ហិកតា ព្រមទាំងខិតខំលើកកម្ពស់ ជីវភាពសហគមន៍តាមរយៈការធ្វើស្រែចម្ការ ដាំដុះដំណាំ ចិញ្ចឹមសត្វ និងលក់កម្លាំងពលកម្ម។
ថ្មីៗនេះសហគមន៍មួយនេះ បាននិងកំពុងទទួលបានជោគជ័យលើការដាំដុះដំណាំម្ទេសខ្មាំង សម្រាប់លក់លើទីផ្សារ ខណៈពូជម្ទេសខ្មាំងគឺជាពូជក្នុងស្រុក ធន់នឹងការប្រែប្រួលអាកាសធាតុ និង ជំងឺ ព្រមទាំងមានរសជាតិហិរខ្លាំង និងក្លិនឈ្ងុយពិសេស។ ជាក់ស្តែង នៅក្នុងចន្លោះខែកក្កដា ដល់ខែ កញ្ញា ឆ្នាំ២០២៤ ពួកគេបានសាកល្បងដាំដុះម្ទេសខ្មាំងលើផ្ទៃដីចំនួន ១ហិកតា ជាលទ្ធផលពួកគេ បានចាប់ផ្តើមប្រមូលផលនៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយរហូតមកដល់ពេលបច្ចុប្បន្ន សហគមន៍ ប្រមូលផលបានចំនួន ៧០០គីឡូក្រាម និងលក់បានក្នុងតម្លៃបោះដុំ ៨,០០០រៀល ក្នុងមួយគីឡូ ក្រាម ធ្វើឱ្យសហគមន៍ទទួលបានទឹកប្រាក់សរុប ៥,៦០០,០០០ រៀល។
ក្រៅពីផលចំណេញផ្នែកសេដ្ឋកិច្ច សហគមន៍ក៏ទទួលបានអត្ថប្រយោជន៍ផ្សេងទៀតផងដែរ ជាក់ស្តែងការដាំដុះម្ទេស បានបង្កើតឱកាសការងារ ដូចជាការរៀបចំដី សាបព្រួស ថែទាំ និងប្រមូល ផល។ លើសពីនេះ កម្លាំងពលកម្មដែលបេះម្ទេស ១គីឡូក្រាម ទទួលបានកម្រៃ ២,០០០រៀល ហើយជាមធ្យម អ្នកបេះម្ទេសម្នាក់អាចបេះបានពី ៤០ ទៅ ១៥០ គីឡូក្រាមក្នុងមួយថ្ងៃ ដែលជាប្រាក់ ចំណូលដ៏សំខាន់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ចំណេញមួយផ្នែក ចំនួន ៥% បានមកពីការលក់ម្ទេសខ្មាំង ត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងសហគមន៍ និងការ ងារល្បាតព្រៃជាដើម។
ដោយសារតែឃើញថា ដំណាំម្ទេសខ្មាំងមានទីផ្សារ និងតម្លៃខ្ពស់គួរសម ព្រមទាំងភូមិសាស្ត្រ អំណោយផលដែលអាចដាំបានទាំងរដូវប្រាំង និងរដូវវស្សា សមាជិកសហគមន៍ព្រៃក្តា បានសម្រេច ចិត្តបន្តដាំដុះដំណាំនេះបន្ថែមទៀត។ បន្ថែមពីនេះ ដើម្បីបង្កើនទិន្នផល និងប្រសិទ្ធភាព សហគមន៍ក៏ មានផែនការដាំដុះម្ទេសឆ្លាស់ជាមួយពោតស្នៀត ដែលជាដំណាំមានទីផ្សារ និងអាចជួយទប់ខ្យល់ កុំឱ្យជ្រុះផ្កាម្ទេសផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការដាំដុះម្ទេសខ្មាំងរបស់សហគមន៍ គឺ មិន ប្រើប្រាស់ថ្នាំគីមី ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។
ទោះយ៉ាងណា ការដាំដុះនេះក៏ទាមទារឱ្យមានការគាំទ្រទាំងផ្នែកបច្ចេកទេស និងធាតុចូលមួយ ចំនួនដូចជា បច្ចេកទេសដាំដុះ សម្ភារៈ គ្រឿងចក្រកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធសូឡាសម្រាប់ ស្រោចស្រព មធ្យោបាយដឹកជញ្ជូន ការផលិតជីកំប៉ុស្ត និងថ្នាំពុលធម្មជាតិ ការផលិតពូជ ការកែច្នៃ ការរៀបចំផែនការអាជីវកម្មសហគ្រាស ការធ្វើទីផ្សារ និងការភ្ជាប់ទំនាក់ទំនងទីផ្សារសម្រាប់ផលិត-ផលរបស់សហគមន៍។






-
ព័ត៌មាន6 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន6 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន6 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន6 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន6 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន6 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន6 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥