ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជនជំរុញដល់លោកគ្រូអ្នកគ្រូខិតខំនិងរិះរកវិធានការដោះស្រាយកាត់បន្ថយអត្រាត្រួតថ្នាក់និងការបោះបង់សិក្សារបស់សិស្ស
ស្វាយរៀង ÷ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមប៊ួយ ប៊ុណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានជំរុញដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិងផ្នែកពាក់ព័ន្ធត្រូវខិតខំរិះរកវិធានការដោះស្រាយ កាត់បន្ថយឲ្យនៅកម្រិតទាបអត្រាបោះបង់ការសិក្សារបស់សិស្ស ។
ការថ្លែងនិងមានប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបែបនេះបានធ្វើឡើង ក្នុងឱកាសឯកឧត្តមអញ្ជើញបិទសន្និបាតអប់រំឆ្នាំ២០២៣.២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៤.២០២៥ របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀងផងដែរ ។
ក្នុងនាមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តមហង់ ជួនណារ៉ុង ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួង បានសម្តែងអបអរសាទរចំពោះការដឹកនាំរបស់មន្ទីរអប់រំយុវជននិងកីឡាខេត្ត ដែលបានចូលរួមអនុវត្តគោលនយោបាយអប់រំបង្រៀន របស់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ធ្វើឲ្យសិស្ស ទទួលបានកំណើនក្នុងការប្រឡងជាប់សញ្ញាប័តមធ្យមទុតិយភូមិមានអត្រាខ្ពស់ ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានណែនាំដល់មន្ត្រីអប់រំត្រូវបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅដែលក្រសួងអប់រំយុវជននិងកីឡាបាននិងកំពុងអនុវត្ត បន្តអនុវត្តគោលការណ៍អប់រំគឺសាលារៀនផ្សារភ្ជាប់ជាមួយនឹងគ្រួសារជាមួយនឹងសង្គមដោយផ្ដល់ឱកាសស្មើរៗគ្នាឲ្យកុមារដល់វ័យសិក្សាបានចូលរៀនសូត្រគ្រប់គ្នា និងអប់រំពួកគេឲ្យរៀនសូត្ររហូតចប់កម្រិតមធ្យមទុតិយភូមិ ឬយ៉ាងហោចណាស់បានចប់ថ្នាក់ទី៩។ មន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ ត្រូវពង្រឹងការងារគ្រប់គ្រងជំរុញពិនិត្យតាមដាននិងអធិការកិច្ចឲ្យបានជាប់ជាប្រចាំដើម្បីផ្លាស់ប្ដូរឥរិយាបទគ្រូបង្រៀនសម្រាប់អ្នកជំនាន់ថ្មី បន្តថែទាំជួសជុលកសាងអគារសិក្សានិងបំពាក់គ្រឿងសង្ហារឹមសិក្សាឲ្យបានគ្រប់គ្រាន់។ យកចិត្តទុកដាក់ដល់ការកសាងបណ្ណាល័យ បន្ទប់ពិសោធន៍ រោងជាង បន្ទប់គេហៈវិជ្ជា សូនច្បារ សួនបន្លែសួជីវៈចម្រុះ ទីលានកីឡាសម្រាប់ជាកន្លែងសិស្សសិក្សាផងនិងអនុវត្តជាក់ស្ដែងផងស្របតាមគោលការណ៍ផ្សារភ្ជាប់ទ្រឹស្ដីនិងការអនុវត្ត។
តាមរបាយការណ៍ដែលអានដោយលោកខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង បញ្ជាក់ឲ្យដឹងថាក្នុងឆ្នាំសិក្សា២០២៣.២០២៤ ស្វាយរៀងមានបេក្ខជនដាក់ពាក្យប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន៧ពាន់ ២០៩នាក់ និងបេក្ខជនដាក់ពាក្យប្រលងមធ្យមសិក្សាទុតិយាភូមិ ចំនួន ៤ពាន់ ១៣៣នាក់ ក្នុងនោះបេក្ខជនប្រលងជាប់និទ្ទេសA ចំនួន៣៧នាក់ និទ្ទេស B ចំនួន២០៦នាក់ និទ្ទេស C ចំនួន៥៨៨នាក់ និទ្ទេស D ចំនួន១ពាន់៤១នាក់ និងនិទ្ទេស Eចំនួន១ពាន់ ៨០នាក់ ។

-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
ព័ត៌មាន6 days ago
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»
-
ព័ត៌មាន1 week ago
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
-
ព័ត៌មាន1 week ago
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
-
ព័ត៌មាន1 week ago
អភិបាលខេត្តបន្ទាយមានជ័យ៖ ក្រុមការងារពាក់ព័ន្ធកំពុងត្រៀមទទួលពុកម៉ែបងប្អូនមានកន្លែងស្នាក់នៅបណ្តោះអាសន្ន រយៈពេលវែង និងសម្រួលឯកសារពាក់ព័ន្ធ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ អំពាវនាវឱ្យពលរដ្ឋខ្មែរងាកមកប្រើប្រាស់បន្លែផ្លែឈើក្នុងស្រុក ដោយព្រមានបិទការនាំចូលពីថៃ
-
ព័ត៌មាន3 days ago
ឯកឧត្តម ប៉ែន បូណា៖ «នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក»
-
ព័ត៌មាន1 week ago
[BREAKING NEWS] យន្តហោះមួយគ្រឿងទៀតហើយរបស់ Air India ហោះត្រឡប់ទៅហុងកុងវិញ បន្ទាប់ពីបញ្ហាបច្ចេកទេសពាក់កណ្តាលអាកាស