ព័ត៌មាន
កម្ពុជា ដាក់ប្រើប្រាស់ជាផ្លូវការសៀវភៅសិក្សាស្តីពី អក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវតិ្ថភាពតាមប្រព័ន្ធអនឡាញ
ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ ឆាលហ្វាន កម្ពុជា បានប្រារព្ធពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការនូវសៀវភៅសិក្សាអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ របស់គម្រោងបង្កើនសមត្ថភាព ឌីជីថលក្នុង វិស័យអប់រំ, នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ។
ឯកឧត្តម អ៊ុង ជិនណា អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា តាមរយៈគម្រោង អង្គការឆាលហ្វាន កម្ពុជា បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក្នុងការអភិវឌ្ឍសៀវភៅ សិក្សាអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។គម្រោងបាននឹងកំពុងផ្តល់វគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីសិក្សាអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវត្ថិភាពអនឡាញ ដល់សិស្សសាលាគោលដៅទាំង១៧ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចំនួន១៨ ២៣៧ នាក់ (ស្រីចំនួន៩ ៨៩២នាក់)។
ចំណែកលោកស្រី ហ៊ុន បូរមី នាយិកាប្រចាំប្រទេស នៃអង្គការឆាលហ្វាន កម្ពុជា បានលើកឡើងថា អង្គការបានគាំទ្រកុមារ និងក្រុមគ្រួសាររបស់គេ ក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍដែលមានរយៈពេលវែងនៅក្នុងវិស័យដូចជា៖វិស័យកិច្ចការពារកុមារ, វិស័យអប់រំ និងវិស័យបំណិនជីវិត និងសង្គម រួមទាំងការកាត់បន្ថយគ្រោះមហន្តរាយ។ សៀវភៅ និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលអំពីអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញដែលនឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនៅក្នុងថ្ងៃនេះ គឺជាផ្នែកមួយនៃគម្រោង បង្កើនសមត្ថភាព ឌីជីថលក្នុងវិស័យអប់រំ ដែលទទួលបានការគាំទ្រថវិកាពីធនាគារ អ៊ូរី និងអង្គការឆាលហ្វាន កូរ៉េ ហើយអនុវត្តន៏ដោយអង្គការឆាលហ្វាន កម្ពុជា ក្នុងភាពជាដៃគូរជាមួយ អង្គការបង្រៀនដើម្បីកម្ពុជា Teach for Cambodia ពី ខែ មេសា ឆ្នាំ ២០២៣ ហើយនឹងបញ្ចប់នៅ ខែតុលា ឆ្នាំ ២០២៥។ គោលបំណងរួមរបស់គម្រោង គឺដើម្បីផ្តល់អោយកុមារ និងយុវជនកម្ពុជា មានជំនាញចាំបាច់ក្នុងសតវត្សទី២១ រួមមានចំណេះដឹងផ្នែកឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសុវត្ថភាពលើការប្រើប្រាស់ប្រពន្ធ័អនឡាញ ដើម្បីអោយពួកគេក្លាយជា ពលរដ្ឋ ដែលមានចំណេះដឹង សមត្ថភាព ជំនាញ និងទេពកោសល្យខ្ពស់។ គម្រោង ផ្តោតលើ បទអន្តរាគមន៍សំខាន់ៗដូចជា៖ កែលម្អហេដ្ឋារចនាសម្ព័ន្ធសិក្សាឌីជីថល ព្រមទាំងការពង្រឹងអភិបាលកិច្ចសាលាសម្រាប់ការគ្រប់គ្រងការសិក្សាឌីជីថលប្រកបដោយបរិយាប័ន្ន និងមានសុវត្ថិភាព។ ផ្តល់នូវចំណេះដឹង នៃសតវត្សទី២១ ដើម្បីការសិក្សាពេញមួយជីវិតសម្រាប់កុមារនៅក្នុងសាលាគោលដៅទាំង១៧ និងបង្កើនការយល់ដឹងជាសាធារណៈលើអក្ខរកម្មឌីជីថលនៅតាមសហគមន៍ និងថ្នាក់ជាតិ។
នាឱកាសនោះឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គម្រោងនេះពិតជាបានចូលរួមចំណែក និងឆ្លើយតបទៅនឹងការលើកកម្ពស់លទ្ធភាពទទួលបានបច្ចេកវិទ្យា និងធនធានសម្រាប់កុមារ និងយុវជន បានជំរុញចំណេះដឹងផ្នែកឌីជីថល ជំនាញ ICT ហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។
សាលារៀនគោលដៅរបស់គម្រោងកំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ICT បន្តិចម្តងៗ ហើយគ្រូបង្រៀន និងសិស្សានុសិស្សកំពុងត្រូវបានបណ្តុះបណ្តាលឱ្យប្រើប្រាស់ឧបករណ៍ឌីជីថល ហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍ មូលធនមនុស្ស ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្តីពីការអភិវឌ្ឍមូលធន មនុស្ស៖ មុំទី១)ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាកត្តាគន្លឹះ ដើម្បីរក្សាចីរភាពនៃកំណើន និងការពង្រឹងភាពធន់សេដ្ឋកិច្ច-សង្គម។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលការប្រើប្រាស់ឌីជីថលក្នុងការអប់រំ ដើម្បីធានាបានប្រសិទ្ធភាព នៃការសិក្សា និងសមត្ថភាពក្នុងការចាប់យកអ្វីដែលថ្មី ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតភាពធន់ ដើម្បីឆ្លើយតបទៅ នឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសង្គម-សេដ្ឋកិច្ចផងដែរ៕អត្ថបទ រដ្ឋា






-
ព័ត៌មាន24 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
PR NEWS2 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ