ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវកៅស៊ូ ពីរជាន់ DBST នៅស្រុករវៀង
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ អមដោយមន្ត្រីជំនាញ អាជ្ញាធរស្រុក បានចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនា ផ្លូវកៅស៊ូពីរជាន់ DBST ចំនួន៣ខ្សែ ប្រវែង ២២,៧៥ គ.ម ទទឹង ៨ ម និងសំណង់សិល្បការ្យមួយចំនួន នៅស្រុករវៀង ខេត្តព្រះវិហារ ។
យោងតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងថា ផ្លូវចំនួន ៣ខ្សែនេះ គឺជាគម្រោង SAAMBAT ខេត្តព្រះវិហារ ដែលផ្លូវខ្សែទីមួយ តភ្ជាប់ពីភូមិអូរតាលោក ឃុំរមទម ទៅភូមិដូង ឃុំរីករាយ មានប្រវែង ១៣,៩៨គ.ម សំណង់សល្បការ្យ លូមូល ១១កន្លែង លូប្រអប់ ១កន្លែង គិតមកដល់ពេលនេះសម្រេចបាន ៧០.៤៥%។ ផ្លូវខ្សែទីពីរ តភ្ជាប់ពីភូមិថ្នល់កែង ទៅភូមិស្រែធំ មានប្រវែង ៣.៧៥គ.ម សំណង់សល្បការ្យ លូមូល ០៣កន្លែង គិតមកដល់ពេលសម្រេចបាន ៧១.៩៧% និងផ្លូវខ្សែទីបី តភ្ជាប់ពីភូមិត្នោតម្លូ ទៅភូមិបុះ មានប្រវែង ៥.០២គ.ម សំណង់សិល្បការ្យ លូមូល ០៨កន្លែង លូប្រអប់ ០៤កន្លែង គិតមកដល់ពេលនេះសម្រេចបាន ៥៥.៩៨%។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពស្ថាបនានេះឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្ដល់ផ្លូវកៅស៊ូពីរជាន់ជាច្រើនខ្សែដល់ខេត្តព្រះវិហារ។ ឯកឧត្តម ក៏បានណែនាំដល់ក្រុមហ៊ុនដែលទទួលការអនុវត្ត ឱ្យធ្វើការស្ថាបនាផ្លូវនេះ ឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេស និងត្រូវបង្កើនស្លាកសញ្ញាចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។








-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា