ព័ត៌មាន
ប្រតិភូ (ONCB) មកពី១២ប្រទេស ទទួលបានការស្វាគមន៍ពីមន្ដ្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខណៈមកទស្សនកិច្ចនៅខេត្តសៀមរាប រយៈពេល០៣ថ្ងៃ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ប្រតិភូការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ក្នុងកម្មវិធីបណ្ដាញយុវជន (YNDPP) លើកទី៤ ស្ដីពីការបង្ការទប់ស្កាត់គ្រឿងញៀនចំនួន ៦០នាក់ មកពី១២ប្រទេស ដឹកនាំដោយលោក MOHD FARUZ HJ SULONG ប្រធានប្រតិភូ បានមកទស្សនកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជា រយៈពេល (០៣ថ្ងៃ) ចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ – ចេញថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ការមកដល់របស់ប្រតិភូការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ទទួលបានការស្វាគមន៍សម្របសម្រួលបែបបទចូលប្រទេសរហ័ស រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាពជូនប្រតិភូ ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ (កិច្ចការទូទៅ និងសហការសន្តិសុខ) និងក្រុមយុវជននៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រើប្រាស់រថយន្តក្រុងកម្ពុជាចំនួន០២គ្រឿង៕






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត