Uncategorized
រដ្ឋមន្រ្តីផែនការជំរុញឲ្យមន្រ្តី និងដៃគូពាក់ព័ន្ធរៀបចំប្រព័ន្ធទិន្នន័យក្រៅបណ្តាញទៅជាប្រព័ន្ធក្នុងបណ្តាញសម្រាប់ថ្ងៃអនាគត
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ បានណែនាំមន្រ្តីក្រោមឱវាទ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ឲ្យរៀបចំផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍ ដើម្បីប្រែក្លាយកម្មវិធីគ្រប់គ្រងប្រព័ន្ធទិន្នន័យក្រៅបណ្តាញ (Offline) ទៅជាប្រព័ន្ធក្នុងបណ្តាញ (Online) ដើម្បីឆ្លើយតបតម្រូវការអ្នកប្រើប្រាស់ទាន់ពេលវេលា និងធានាបានសុក្រឹតភាពនៃទិន្ននន័យ។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីរបាយការណ៍លទ្ធផលបឋមលើការវាយតម្លៃស្ថានភាពអនុវត្ត និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងបរិការណ៍នៃការធ្វើបរិវត្តកម្មឌីជីថល និងក្រោមកិច្ចការគម្រោងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ (២០២៤-២០២៨) ក្រសួងផែនការបានរៀបចំការសិក្សា និងវាយតម្លៃស្ថានភាពអនុវត្ត និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ដោយបានជ្រើសរើសទីប្រឹក្សាបច្ចេកទេសក្នុងស្រុក ដែលមានបទពិសោធន៍លើការងារគ្រប់គ្រងទិន្នន័យ អភិវឌ្ឍន៍កម្មវិធី និងការ រៀបចំសេចក្តីណែនាំប្រតិបត្តិច្បាស់លាស់។ ការវាយតម្លៃនេះ គឺជាការរកឱ្យឃើញនូវបញ្ហាប្រឈមមួយចំនួននាពេលកន្លងមក ដើម្បីរកមធ្យោបាយដោះស្រាយ ការបង្កើតឯកសារប្រតិបត្តិ និងកម្មវិធីគ្រប់គ្រងទិន្នន័យ ដោយប្រែក្លាយទៅជាប្រព័ន្ធអនឡាញ។

នៅក្នុងកម្មវិធីនេះ លោកបណ្ឌិត Anirban Chatterjee នាយករងប្រចាំប្រទេសនៃអង្គការ យូនីសេហ្វ បានលើកឡើងថា ចំពោះការគាំទ្រក្រសួងផែនការ ដើម្បីរៀបចំសិក្ខាសាលាថ្ងៃនេះឡើង គឺក្នុងគោលបំណងដើម្បីបង្ហាញអំពីលទ្ធផល និងបញ្ហាប្រឈមដែលរកឃើញនៅក្នុងរបាយការណ៍លទ្ធផលបឋម ស្តីពីការវាយតម្លៃលើស្ថានភាពអនុវត្ត និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ដើម្បីកែលម្អដល់គុណភាពទិន្នន័យ និងធានាដល់ការចែករំលែកអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់, ផ្តល់ឱកាសក្នុងការពិភាក្សា ដើម្បីទទួលធាតុចូលបន្ថែមលើបញ្ហាប្រឈម ក្នុងការដោះស្រាយបញ្ហាប្រឈមដែលបានជួបប្រទះនាពេលកន្លងមក និងដើម្បីធានាដល់ការរៀបចំរបាយការណ៍ចុងក្រោយប្រកបដោយខ្លឹមសារពេញលេញ គ្រប់ជ្រុងជ្រោយ ដែលជាទិន្នន័យមានគុណភាព និងជឿទុកចិត្តបាន ជាពិសេសឆ្លើយតបទៅនឹងបរិការណ៍នៃការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជានាពេលបច្ចុប្បន្ន។
តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នេះ អង្គពិធីសង្ឃឹមថា នឹងអាចប្រមូលបានព័ត៌មាន ធាតុចូល និងការចែករំលែកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍នានា ក្នុងការពង្រឹង និងពង្រីកទិន្នន័យមូលដ្ឋាន ឃុំ សង្កាត់ កាន់តែមានប្រសិទ្ធិភាព ដើម្បីជាគុណប្រយោជន៍សម្រាប់ការប្រើប្រាស់បានចំគោលដៅ មានប្រសិទ្ធភាព និងទាន់ពេលវាលា៕ អត្ថបទ ឈិត បូរ៉ាវី


-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី