ព័ត៌មាន
ឯកឧត្តម វ៉ាត់ ចំរើន៖ ប្រធាន IOC ថ្មី ត្រូវប្រឈមមុខជាមួយ ត្រាំ និងដោះស្រាយសមីការជាច្រើន
គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) នឹងរៀបចំមហាសន្និបាតលើកទី១៤៤ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅប្រទេសក្រិក ដើម្បីផ្លាស់ប្ដូរថ្នាក់ដឹកនាំកំពូល បន្ទាប់ពីប្រធាន IOC អាណត្ដិចាស់ លោក Thomas Bach បានបញ្ចប់អាណត្តិ ៨ឆ្នាំ + ៤ឆ្នាំរបស់ខ្លួន ស្របពេលមានឥស្សរជនជាន់ខ្ពស់ ៧រូប បានឈរឈ្មោះប្រជែងតំណែងប្រធានថ្មី ទោះបីត្រូវប្រឈរមុខបញ្ហាធំៗ និងត្រូវដោះស្រាយសមីការជាច្រើន ពិសេសប្រឈមមុខជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កំឡុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៨ ក៏ដោយ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងការចាប់អារម្មណ៍ ចំពោះការផ្លាស់ប្ដូរក្បាលម៉ាស៊ីនចលនាអូឡាំពិកពិភពលោកលើកនេះ ដែលមានឥស្សរជនជាន់ខ្ពស់ច្រើនជាប្រវត្តិសាស្ដ្រ បានឈរឈ្មោះ ។ ក្នុងនាមប្រទេសសមាជិក ឯកឧត្តមបានអបអរសាទរ និងបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតចលនាអូឡាំពិក បន្ទាប់ពីការរៀបចំមហាសន្និបាតនាពេលឆាប់ៗខាងមុខ ។
យ៉ាងណាមិញ អ្វីដែលបណ្ដាប្រទេសសមាជិក IOC កំពុងរង់ចាំមើលពេលនេះ បន្ទាប់ពីការជ្រើសរើសបានប្រធានចលនាអូឡាំពិកពិភពលោក អាណត្តិថ្មី គឺប្រធានថ្មីនេះ ត្រូវត្រៀមដោះស្រាយនូវសមីការជាច្រើន ជាក់ស្ដែងការត្រៀមប្រឈមមុខជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការរៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៨ ការប្រកួតប្រជែងលើការស្វែងរកថវិកាទ្រទ្រង់ចលនាអូឡាំពិក និងការស្វែងរកសុខសន្ដិភាពរបស់ពិភពលោក តាមទ្រឹស្ដីអូឡាំពិក «កីឡានាំមកនូវសន្ដិភាព» ក៏ដូចជាការទាញប្រទេសធំៗចូលរួមប្រកួតកីឡាអូឡាំពិកវិញ ពិសេសរុស្ស៊ីតែម្ដង ។
គួរដឹងថា បេក្ខភាព ៧រូប ដែលបានរឈរឈ្មោះប្រជែងកៅអីប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) បន្ដពីលោក Thomas Bach ក្នុងមហាសន្និបាត IOC លើកទី១៤៤ នាខែក្រោយ រួមមាន៖
១-ព្រះអង្គម្ចាស់ហ្សក់ដានី Feisal Al Hussein វ័យ ៦១ឆ្នាំ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្សក់ដានី និងសមាជិកប្រតិបត្តិក្រុមប្រឹក្សាអូឡាំពិកអាស៊ី។
២- លោក Juan Antonio Samaranch Jr. វ័យ ៦៥ឆ្នាំ សមាជិកគណៈកម្មាធិការជាតិអូឡាំពិកអេស្ប៉ាញ និងជាកូនប្រុសអតីតប្រធានអូឡាំពិកអន្តរជាតិ លោក Juan Antonio Samaranch។
៣-លោក Morinari Watanabe ជនជាតិជប៉ុន វ័យ ៦៥ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានសហព័ន្ធកាយសម្ព័ន្ធអន្តរជាតិ។
៤- លោក David Lappartient វ័យ ៥១ឆ្នាំ ប្រធានសហភាពកីឡាទោចក្រយានអន្តរជាតិ (UCI) និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក និងកីឡាបារាំង។
៥- លោកស្រី Kirsty Coventry ជនជាតិស៊ីមបាវ៉េ វ័យ ៤១ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ រដ្ឋមន្ត្រីក្រសួងយុវជន កីឡា សិល្បៈ និងទេសចរណ៍ និងជាអតីតម្ចាស់មេដាយអូឡាំពិកប្រភេទកីឡាហែលទឹក។
៦- លោកJohan Eliasch កូនកាត់ស៊ុយអែត-ចក្រភពអង់គ្លេស វ័យ ៦២ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាស្គីអន្តរជាតិ។
៧- លោក Sebastian Coe ជនជាតិអង់គ្លេស វ័យ ៦៩ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានកីឡាអត្តពលកម្មពិភពលោក។
មុនឈានដល់ការបោះឆ្នោតជ្រើសរើសប្រធាន IOC អាណត្ដិថ្មី នាថ្ងៃទី២០ ខែមីនាខាងមុខ កាលពីចុងសប្ដាហ៍កន្លងទៅ ឥស្សរជនទាំង ៧រូប ក៏បានធ្វើបទបង្ហាញ ក៏ដូចជាគោលជំហររៀងៗខ្លួន ដើម្បីដឹកនាំចលនាអូឡាំពិកពិភពលោក បន្ទាប់ពីខ្លួនបានជាប់ជាប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិផងដែរ ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
ព័ត៌មាន6 days ago
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»
-
ព័ត៌មាន1 week ago
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
-
ព័ត៌មាន1 week ago
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
-
ព័ត៌មាន1 week ago
អភិបាលខេត្តបន្ទាយមានជ័យ៖ ក្រុមការងារពាក់ព័ន្ធកំពុងត្រៀមទទួលពុកម៉ែបងប្អូនមានកន្លែងស្នាក់នៅបណ្តោះអាសន្ន រយៈពេលវែង និងសម្រួលឯកសារពាក់ព័ន្ធ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ អំពាវនាវឱ្យពលរដ្ឋខ្មែរងាកមកប្រើប្រាស់បន្លែផ្លែឈើក្នុងស្រុក ដោយព្រមានបិទការនាំចូលពីថៃ
-
ព័ត៌មាន2 days ago
ឯកឧត្តម ប៉ែន បូណា៖ «នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក»
-
ព័ត៌មាន1 week ago
[BREAKING NEWS] យន្តហោះមួយគ្រឿងទៀតហើយរបស់ Air India ហោះត្រឡប់ទៅហុងកុងវិញ បន្ទាប់ពីបញ្ហាបច្ចេកទេសពាក់កណ្តាលអាកាស