ព័ត៌មាន
ក្រោមការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រុមការងារ អ.ម.ត ចិន បានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិត អ.ម.ត
ភ្នំពេញ ៖ ក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានរៀបចំពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួនប្រមាណ១០០នាក់ ត្រលប់មកមាតុភូមិក្នុងឱកាសវិស្សមកាលសិក្សា, នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅកោះស្លាកែតស្ទូឌីយោ។
ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឬហៅកាត់ថា ក្រុមការងារ អ.ម.ត ចិន រួមទាំងវត្តមាន ឯកឧត្តម អ្នកឧកញ៉ា លោក លោកស្រី ដែលជា អនុប្រធាន និងសមាជិក សមាជិកា នៃក្រុមការងារ អ.ម.ត ចិន ប្រមាណ៣០រូបផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ កម្ពុជា និងជាប្រធានសមាគម អ.ម.ត ជូនដល់និស្សិតទាំងអស់ដែលត្រលប់មកមាតុភូមិឱកាសវិស្សមកាលសិក្សា ក៍ដូចជាអង្គពិធីទាំងមូល។
ឯកឧត្តម ឡាវ វ៉ាន់ បន្តទៀតថា ក្រោមម្លប់សន្តិភាព ដែលបានមកពីការដឹកនាំដ៍ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសន៍ឯក និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានផ្តល់ឱកាសឱ្យនិស្សិតរៀនសូត្រពេញលេញនៅក្នុងប្រទេស និងមានលទ្ធភាព អាចបន្តការសិក្សានៅក្រៅប្រទេស បន្ថែមពីការទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងប្រទេសចិន ក៏បានបង្កើនចំនួននិស្សិតអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិនផងដែរ។ ការផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហៅកាត់ថា អ.ម.ត ដែលផ្តល់ជូន តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានមើលយកចិត្តទុកដាក់ក្នុងការធានារៀនសូត្រឱ្យបានចប់ចុង-ចប់ដើម តាមរយៈយន្តការបង្កើតក្រុមការងារគ្រប់គ្រងនិស្សិត។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ឡាវ វ៉ាន់ បន្តទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយនៅក្នុងបញ្ចកោណទាំង ៥ បញ្ចកោណទី១៖ គឺការអភិវឌ្ឍមូលធនមនុស្ស ក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ជូន និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងមានជំនាញពិតប្រាកដ ក៏ដូចជាមើលថែរក្សាសុខភាព ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជា ព្រោះ មូលធនមនុស្ស គឺជាមនុស្សដែលមានសុខភាព សមត្ថភាព ចំណេះដឹង និងជំនាញ រួចជាស្រេចក្នុងការទាញយកធនធាន។
ចំណែកនិសិ្សតទទួលបានអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់ជាទីបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ កម្ពុជា និងជាប្រធានសមាគម អ.ម.ត កំពុងសិក្សា និងបានបញ្ចប់ការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា តំណាងឲ្យនិស្សិតអាហារូបករណ៍ អ.ម.ត. ទាំងអស់គ្នា ពិតជាមានមោទនភាពខ្លាំងមែនទែន ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន គឺជាឱកាសឲ្យនិសិ្សតគ្រប់រូប ក្រេបយកនូវចំណេះដឹង បទពិសោធន៍ និងអភិវឌ្ឍខ្លួនឯងបានយ៉ាងច្រើន ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបៗ នៅក្នុងប្រទេសមួយដែលជឿនលឿនបំផុតនៅក្នុងពិភពលោក ទាំងអស់នេះគឺជាអ្វីដែលនិសិ្សតនៃព្រះរាជាណាចក្រកម្ពុជា ចង់បាន ក៏សូមគោរពជូនពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមគោរពមានសុខភាពល្អ ធ្វើជាម្លប់ដល់កូនចៅជំនាន់ក្រោយ។
ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងអស់ និងរក្សាសាមគ្គីភាព ជួយយកអាសាគ្នាទៅវិញទៅមកជាមួយនិស្សិតខ្មែរ និងខ្មែរ និងបង្កើនទំនាក់ទំនងជាមួយមិត្តភក្តិបរទេស បន្តយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ធ្វើជាសិស្សគំរូ តំណាងឱ្យកម្ពុជា នៅក្នុងសាកលវិទ្យាល័យ ជាពិសេសចូលរួមលើកស្ទួយវប្បធម៌ ទេសចរណ៍កម្ពុជា ទៅកាន់អន្តរជាតិ និងមិនប្រព្រឹត្តិអំពើ ឬចូលរួមសកម្មភាពណា ដែលប៉ះពាល់ ដល់កិត្តិយសជាតិ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ រដ្ឋា























-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប