ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងអភិបាលខេត្តតាកែវ រួមគ្នាជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្ម
ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វុី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មចំនួនជាង២០០នាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។
ក្នុងអង្គពិធីនេះ ឯកឧត្តម វុី សំណាង បានលេីកឡេីងពីកិច្ចខិតខំរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករ ជាពិសេសការសម្រួលដល់ការលក់ស្រូវរបស់កសិករក្នុងរដូវប្រមូលផលនាពេលនេះ។
ឯកឧត្តម គង់ ច័ន្ទវាសនា បានជម្រាបជូនអាជីវករអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម និងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលផ្តោតលើយន្តការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិត បង្កេីនប្រាក់ចំណេញ និងលើកកម្ពស់ជីវភាពប្រជាកសិករ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា អាជីវករលក់ជី និងថ្នាំទាំងអស់គឺជាដៃគូដ៏សំខាន់របស់ក្រសួងកសិកម្ម រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មរាជធានី/ខេត្ត ដេីម្បីជួយដល់កសិករ និងបានលេីកទឹកចិត្តឱ្យអាជីវករទាំងអស់ចូលរួមផ្សព្វផ្សាយអ្វីដែលផ្តល់ផលប្រយោជន៍ដល់កសិករ ជាពិសេស បច្ចេកទេសប្រេីប្រាស់ជី និងថ្នាំកសិកម្មដេីម្បីជួយកាត់បន្ថយថ្លៃដេីមផលិតរបស់កសិករ៕










-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា