ព័ត៌មាន
ស្រូវប្រាំងជាង២ម៉ឺនហិចតានៅខេត្តស្វាយរៀងទទួលបានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់និងត្រៀប្រមូលផល
ស្វាយរៀង ៖ លោកគឹម សាវុធប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៥ នេះបានប្រាប់ទូរទស្សន៏ btv តាមសារតេឡេក្រាមអោយដឹងថា ស្រូវរដូវប្រាំង នៅតាមបណ្តាស្រុក ក្រុងទាំង៨របស់ខេត្ត ជាង ២ ម៉ឺនហិចតា រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានផលប៉ះពាល់ កង្វះទឹកនៅឡើយទេ ។
លោកបានបញ្ជាក់ថាកត្តាដែលស្រូវ មិនមានផលប៉ះពាល់កង្វះទឹក នោះគឺកសិករពួកគាត់ធ្វើស្រែតម្រូវនិងធនធានទឹកដែលមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានស្តុបទឹកបំរុងទុកធ្វើការផ្គត់ផ្គង់ និងស្រូវមួយផ្នែកផ្សេងទៀត ត្រូវបាន រដ្ឋបាលខេត្ត ស្រុក នឹងផ្នែកពាក់ព័ន្ធ ចុះអន្តរាគមន៍បូមទឹក ដើម្បីសង្គ្រោះរួចរាល់ ។
លោកបានបញ្ជាក់ថា នៅរដូវប្រាំងឆ្នាំនេះ បើទោះជាស្រូវ បានប្រឈមនិងតម្លៃបន្តិច តែកសិករ លោកបានធ្វើលើសផែនការផលិតស្រូវរដូវប្រាំងទៅជាង៥ពាន់ហិចតា ខណៈដែលផែនការផលិតស្រូវរដូវប្រាំងតែ ២ ម៉ឺន ៥០០ហិចតា ហើយបច្ចុប្បន្ននេះស្រូវមួយចំនួនដែលកសិករចាប់ផ្ដើមធ្វើពីដើមរដូវទឹកសម្រកនោះ បច្ចុប្បន្នកសិករបានធ្វើការប្រមូលផល ជាបណ្តើរៗហើយដោយទទួលបានទិន្នផលក្នុងមួយហិចតាជាង៤តោន។






-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល