ព័ត៌មាន
សហគ្រិនខ្មែសម្រេចលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ២០២៤ និងផ្តោតទិសដៅការងារឆ្នាំ២០២៥ លើការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១៧ ដើម្បីបូកសរុបការងារ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងពិភាក្សាអំពីទិសដៅ
យុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានបង្ហាញវឌ្ឍនភាពសំខាន់ៗ ក្នុងការលើកស្ទួយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅកម្ពុជា។
នៅក្នុងឆ្នាំ២០២៤ សហគ្រិនខ្មែរ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន រួមមាន៖
• កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur Program)៖ និស្សិតប្រមាណ ១.០០០នាក់ មកពីសាកលវិទ្យាល័យចំនួន២៥ នៅទូទាំងប្រទេស បានចូលរួមបង្ហាញគំនិតអាជីវកម្មរបស់ពួកគេ។
• កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤៖ បានជ្រើសរើស និងប្រគល់ពានរង្វាន់ដល់ជ័យលាភីចំនួន ១៤ ក្រុមហ៊ុន/ក្រុម ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រមាណ ២.០០០នាក់។
• ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៖ ព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំនេះបានប្រមូលផ្តុំសហគ្រិនជាច្រើនមកជួបជុំគ្នា និងមានអ្នកចូលរួមប្រមាណ ២០.០០០ នាក់ រួមទាំងសហគ្រិនកម្រិតវិទ្យាល័យ សហគ្រិនមហាវិទ្យាល័យ ធុរកិច្ចបង្កើតថ្មី សហគ្រាសធុនតូចនិងមធ្យម និងអ្នកវិនិយោទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមានការតាំងបង្ហាញផលិតផល និងសេវាកម្មផងដែរ។
• ការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល៖ សហគ្រិនខ្មែរបានគាំទ្រសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការដឹកនាំក្រុមហ៊ុន នាំចេញអង្ករចំនួន ១២ ចូលរួមតាំងពិព័រណ៍អន្តរជាតិ Salon International de l’Alimentation (SIAL) Paris នៅប្រទេសបារាំង។ ក្នុងឆ្នាំ២០២៤ កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិនេះ មានក្រុមហ៊ុនប្រមាណ ៧.៨០០ ក្រុមហ៊ុនមកពី ១៣០ ប្រទេស បានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤០០.០០០ ប្រភេទ ដែលរួមមានផលិត ផលចំណីអាហារ ភេសជ្ជៈ និងគ្រាប់ធុញ្ញជាតិ ហើយមានអ្នកចូលទស្សនាសរុបប្រមាណ ២៨៥.០០០ នាក់ មកពីប្រមាណ ២០០ ប្រទេស។
ឯកឧត្ដមរដ្ឋមន្រ្តី ហែម វណ្ណឌី បានលើកឡើងថា៖ “លទ្ធផលក្នុងឆ្នាំ២០២៤ បង្ហាញពីភាពរឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនខ្មែរ ដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញភាពរីកចម្រើនរបស់អាជីវកម្ម និងពង្រឹងឧត្តមភាពក្នុងប្រព័ន្ធអេកូឡូស៊ី
សហគ្រិនភាព។ សម្រាប់ឆ្នាំ២០២៥ បេសកកម្មរបស់សហគ្រិនខ្មែរ នឹងបន្តផ្តោតលើការផ្តល់នូវធនធានចាំបាច់ ជំនាញ បច្ចេកទេស និងឱកាសផ្សេងៗសម្រាប់សហគ្រិនកម្ពុជា ដើម្បីឱ្យពួកគេអាចរីកចម្រើននៅក្នុងទីផ្សារសកល។ នេះជាឆ្នាំដ៏សំខាន់សម្រាប់ សហគ្រិនខ្មែរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកសាងមូលដ្ឋានដែលមានភាពប្រកួតប្រជែង សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជាប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។ សហគ្រិនខ្មែរ នឹងបំពេញភារកិច្ចជាយុទ្ធសាស្ត្របន្ថែមទៀត ជាកាតាលីករ ជាអ្នកលើកស្ទួយ និងជាអ្នកសម្របសម្រួលក្នុងការអភិវឌ្ឍអនុវិស័យសំខាន់ៗនៃសេដ្ឋកិច្ចដែលជាអាទិភាពគន្លឹះ។”
នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាលបានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួមចំណែកកសាងប្រព័ន្ធនវានុវត្តន៍ ជំរុញកំណើនធុរកិច្ច និងលើកកម្ពស់ភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។
គិតត្រឹមឆ្នាំ២០២៤ សហគ្រិនខ្មែរបានផ្តល់ជំនួយថវិកាគាំទ្រដល់សហគ្រិនចំនួន ៩០៧នាក់ តាមរយៈកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ និងកម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម។ លើសពីនេះ សហគ្រិនខ្មែរក៏បានផ្តល់ជំនួយ
បច្ចេកទេស និងជំនួយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅកម្ពុជា ដែលផ្តល់លទ្ធភាពឱ្យអ្នកទទួលផលទាំងនោះទាក់ទាញហិរញ្ញប្បទានខាងក្រៅបន្ថែម ដែលក្នុងនោះរួមមានហិរញ្ញប្បទានវិនិយោគប្រមាណ ២៥.២ លានដុល្លារ និងកម្ចីប្រមាណ ១២.៣ លានដុល្លារ ចាប់តាំងពីឆ្នាំ២០២០មក។






-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល