ព័ត៌មាន
កម្ពុជាទទួលបានការវិនិយោគលើរោងចក្រធុនធំ មានទុនសរុបជាង ២០ ពាន់លានដុល្លាអាមេរិក
គិតត្រឹមបំណាច់ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានការវិនិយោគលើឧស្សាហកម្មធុនធំ មានចំនួនសរុប ២,៤២៥ រោងចចក្រ និងទទួលបានរោងចក្របង្កើតថ្មី នៅក្នុងឆ្នាំ២០២៤ មានចំនួន ៣២៦រោងចក្រ ដោយមានទុនវិនិយោគសរុបប្រមាណជាង ២០ពាន់លានដុល្លាអាមេរិក។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងជំនួបសាវនាការ ការងាររវាងគណៈកម្មការទី ៩ ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ជុំវិញវិស័យឧស្សាហកម្មនេះ អ្វីដែលក្រសួងកំពុងអនុវត្ត គឺបញ្ហាបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម ដោយក្រសួង បានកំពុងយកចិត្តទុក បន្តពង្រឹងលើផ្នែកទាំងនេះ ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជាមានភាពកាន់តែរីកចម្រើន ចំណែក សុវត្ថិភាព យើងមិនស្រូវមានការបារម្មណ៍ប៉ុន្មាននោះឡើយ ព្រោះក្រុមហ៊ុនធំៗភាគច្រើនពេលដែលមកបណ្តាក់ទុន ក្រុមហ៊ុនទាំង នោះ បាននាំយកមកទាំងស្តង់ដារ ផលិតប្រកបដោយគុណភាពជាដើម ក្នុងនោះអ្វីដែលក្រសួងយកចិត្តទុកខ្ពស់ គឺរោងចក្រខ្នាតតូច ដែលបង្កើតឡើងដោយវិនិយោគិនក្នុងស្រុក។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងបន្ថែមថា ចំណែការចុះបញ្ជីដែលបានកត់ត្រាដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនោះសម្រាប់រោងចក្រធុនធ្ងន់ គិតមកដល់បំណាច់ឆ្នាំ ២០២៤ រោងចក្រដែលកំពុងដំណើរការមានចំនួនសរុប ២,៤២៥ រោងចក្រ ចំណែកនៅក្នុងឆ្នាំ ២០២៤ នេះវិញ, ក្រសួងទទួលបានការចុះបញ្ជីរោងចក្របង្កើតថ្មី មានចំនួន ៣២៦ រោងចក្រ គិតជាទុនវិនិយោគសរុបមានចំនួនជាង ២០ ពាន់លានដុល្លារអាមេរិក ក្នុងនោះក៏មានរោងចក្របិទទ្វារ មានចំនួន ២៦ រោងចក្រ ផងដែរ។
ចំណែកទាក់ទងតម្លៃបរិមាណផលិតផលវិញ, នៅក្នុងឆ្នាំ ២០២៤ នេះ បរិមាណតម្លៃផលិតកម្មមានចំនួនសរុបជាង ១៥ ពាន់ លានដុល្លារអាមេរិក ក្នុងនោះសម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក មានចំនួនជិត ៤ ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញមាន ចំនួន ជាង ១១ ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ នេះ បើតាមច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ វិស័យឧស្សាហកម្ម ត្រូវបានរំពឹងថា នឹងមានកំណើន ៨,៦ ភាគរយ គាំទ្រដោយតុល្យភាពនៃការរក្សានៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈ អនុវិស័យសំណង់នៅបន្តមានកំណើនទាប៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប