ព័ត៌មាន
រាជរដ្ឋាភិបាលនឹងធ្វើប្រតិភូកម្មលើការចុះបញ្ជីវិនិយោគមានទុនក្រោម ៥ លានដុល្លារ ដល់រាជធានី-ខេត្ត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើប្រតិភូកម្មលើការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនវិនិយោគក្រោម ៥ លានដុល្លារអាមេរិក នៃលំ ហូរការងារពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ទាំង២៥រាជធានី-ខេត្ត ដើម្បីបង្កើតភាពប្រទាក់ក្រឡា និងការធ្វើឱ្យប្រសើរឡើងនូវបរិយា កាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរការងារពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រង ការចុះបញ្ជី និងការត្រួតពិនិត្យ តាមដានការអនុវត្តគម្រោងវិនិយោគ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ដើម្បីផ្តល់ភាពងាយស្រួល នៃការរស្នើសុំដាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន កន្លងមកបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដើម្បីពន្លឿននីតិវិធីផ្តល់សេវា ដែលអនុញ្ញាតឱ្យវិនិយោគិនអាចធ្វើការដាក់ពាក្យស្នើសុំវិនិយោគ បានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា, ជាពិសេសពាក់ព័ន្ធ នឹង ការងារវិនិយោគពីបរទេសនៅក្នុងប្រទេសកម្ពុជា។
បញ្ហានេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំប្រជុំពិគ្រោះយោបល់ ដែលមានឯកឧត្តមអភិបាល អភិបាលរងខេត្តនីមួយៗ ដែលមានតួនាទីជាប្រធាន អនុប្រធាន នៅក្នុងអនុកម្មការវិនិយោគរាជធានី-ខេត្តទាំង ២៥ ដើម្បីផ្សព្វផ្សាយ ពន្យល់អំពីប្រព័ន្ធ (cdcIPM) ហើយទៅថ្ងៃខាងមុខ នៅតាមបណ្តារាជធានី-ខេត្តទាំងអស់ អាចអនុម័តចុះបញ្ជីវិនិយោគបាន ដែលមានទុនក្រោម ៥ លានដុល្លារអាមេរិក ដោយមិនបាច់ឆ្លងមកគណៈកម្មាធិការវិនិយោគកម្ពុជាឡើយ ពោលគឺការធ្វើប្រតិភូកម្មនេះ ដើម្បីបង្កើតភាពប្រទាក់ ក្រឡា និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តលើកឡើងថា ដើម្បីឱ្យការងារនេះដំណើរទៅបាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងជំរុញបណ្តុះបណ្តាល ដល់មន្រ្តីពាក់ព័ន្ធ នៅតាមរាជធានី-ខេត្តទាំងអស់ ឱ្យពួកគាត់បានស្គាល់ និងចេះប្រើប្រាស់ប្រព័ន្ធ (cdcIPM) ព្រោះប្រព័ន្ធនេះគឺជា ប្រព័ន្ធចុះបញ្ជីតែមួយ ដែលផ្តល់ភាពងាយស្រួលដល់វិនិយោគិនមិនថាក្នុងស្រុកឬក្រៅស្រុកនោះឡើយ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគនៅក្នុងឆ្នាំ ២០២៤ ជាពិសេសកំណើនចុះបញ្ជីនៅក្នុងខែ មករា ឆ្នាំ ២០២៥ ដែលនេះជាកំណត់ត្រាក្នុងប្រវត្តិ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលទទួលបាន ការចុះបញ្ជីមានកំណើនកើនឡើងគួកត់ សម្គាល់៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា