ព័ត៌មាន
យុទ្ធក្រមខមត្រៀមយុទ្ធសាស្ដ្រថ្មី ដើម្បីចម្រាញ់កីឡាករឆ្នើមៗ ចូលរួមប្រកួតពពានរង្វាន់សម្ដេចបវរធិបតី លើកទី២
សហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា បានត្រៀមរៀបចំនូវយុទ្ធសាស្ដ្រថ្មី ដោយគ្រោងរៀបចំការប្រកួតជើងឯកទូទាំងប្រទេស នាខែឧសភាខាងមុខ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ ខាងមុខ ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យូ ស៊ីណែត ប្រធានសហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា ក្រោយបញ្ចប់មហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្ដអាណត្តិទី៣ ឆ្នាំ២០២៤-២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ខណៈឯកឧត្តម បានទទួលសេចក្ដីទុកចិត្ត និងការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មីផងដែរ ។
ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់អាណត្តិថ្មី សហព័ន្ធមានផែនការសកម្មភាពជាច្រើន ដែលត្រូវបន្ដអនុវត្ត ស្របតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ចំពោះមុខសហព័ន្ធនឹងមានរៀបចំការប្រកួតក្របខណ្ឌទូទាំងប្រទេសមួយ ដើម្បីសម្រិតសម្រាំងកីឡាករឆ្នើមៗមកបំប៉នបន្ថែម ត្រៀមការប្រកួតពានរង្វាន់សម្ដេចបវរធិបតី លើកទី២ ដែលគ្រោងរៀបចំនាខែវិច្ឆិកា ចៀសវាងការចាប់ដាក់ នាំឲ្យប៉ះពាល់ដល់កម្មវិធី និងខូចកីឡា ។
ជាមួយគ្នា ឯកឧត្តម យូ ស៊ីណែត បានគូសរំលេចបន្ថែមទៀតថា ក្បាច់គុនបុរាណខ្មែរ ប្រៀបដូចជា កែវចរណៃមួយ ដែលបានបែកទៅហើយ តែគ្រប់ផ្នែក គ្រប់បំណែកសុទ្ធតែសំខាន់ ក្នុងការផ្គុំចូលគ្នាមកវិញ ដើម្បីឲ្យកើតចេញជារូបរាងពេញលេញឡើងវិញ។ ការណ៍នេះ ឯកឧត្តមបានស្នើឲ្យគ្រូគុន និងសិស្សគុនទាំងអស់ បន្ដរួមគ្នាជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្បាច់គុនបុរាណខ្មែរទាំងអស់ ក្នុងការចូលរួមអភរិក្ស និងអភិវឌ្ឍន៍រាល់ក្បាច់គុនគ្រប់ទម្រង់ ដែលបន្សល់ទុកពីបុព្វបុរស ដើម្បីរក្សាទុកដល់យុវជនជំនាន់ក្រោយ ក៏ដូចជាជាជំរុញឲ្យកាន់តែល្បីល្បាញ ទាំងលើឆាកជាតិ និងអន្ដរជាតិផងដែរ ។
គួរដឹងថា សម្រាប់អាណត្តិថ្មី នៃសហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា មានសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ២១រូប ត្រូវបានបោះឆ្នោតគាំទ្រ ដែលនឹងត្រូវដាក់ស្នើសុំទទួលស្គាល់សមាជិកភាពពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនោះមានឯកឧត្តម យូ ស៊ីណែត ជាប្រធាន ប្រមទាំងអនុប្រធាន ៤រូប អគ្គលេខាធិការ និងអគ្គលេខាធិការរង ៥រូប, អគ្គហេរញ្ញិក និងអគ្គហេរញ្ញិករង ៥រូប និងសមាជិកចំនួន ៦រូបផងដែរ ៕អត្ថបទ លី ឈុនឡា







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប