ព័ត៌មាន
ក្រុមហ៊ុន BYD បានកំពុងចាប់ផ្តើមរៀបចំបង្កើតរោងចក្រនៅលើទឹកដីកម្ពុជាហើយ
ភ្នំពេញ ៖ ក្រុមហ៊ុន BYD បានកំពុងចាប់ផ្តើមរៀបចំបង្កើតរោងចក្រ សម្រាប់រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន នៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ នឹងគ្រោងបើកដំណើរការនៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ បន្ទាប់ពីការសាងសងរោងចក្ររួចរាល់។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅក្នុង កិច្ចប្រជុំពិគ្រោះយោបល់ លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យ តាមដានការអនុវត្តគម្រោងវិនិយោគ នៅថ្ងៃទី ៦ ខែកុម្ភៈ ម្សិលមិញនេះថា ព្រះរាជា ណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃ នយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ រហូតមកទល់បច្ចុប្បន្ន បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន យ៉ាងខ្លាំង និងបានកំពុងគាំទ្រដល់ចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ជាប្រទេសដែលមានខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជុំវិញការវិនិយោគ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមថា កម្ពុជាកំពុងទទួលបានកំណើននៃគម្រោងវិនិយោគ ជាក់ស្តែងនៅក្នុងខែ មករា ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីមានចំនួន ៦៨គម្រោង ចំណែក នៅក្នុងខែ កុម្ភៈ នេះវិញ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រំពឹងថា កម្ពុជានឹងទទួលបានគម្រោងវិនិយោគក្នុងរង្វង់ ៥០ គម្រោងបន្ថែមទៀត ចំណែកគម្រោងវិនិយោគដែលមានសក្តានុពល, កម្ពុជាទទួលបានក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តថ្មីមួយទៀត គឺក្រុមហ៊ុន BYD បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះបានកំពុងរៀបចំបង្កើតរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយដែលគម្រោងនេះគ្រោងនឹងបើក ដំណើរការ នៅក្នុងខែ វិច្ឆិកា ខាងមុខ បន្ទាប់ពីសាងសង់រួច ក្នុងនោះសម្រាប់ជំហានដំបូង ក្រុមហ៊ុន BYD គ្រោងផ្គុំ និងដំឡើងរថយន្ត នៅក្នុងគម្រោងរបស់ខ្លួន ក្នុងរង្វង់ប្រមាណចំនួន ១ ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។ ដែលនេះគឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យ ឧស្សាហកម្ម ដ៏ធំធេងមួយទៀតនៅកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលាង ៣ ឆ្នាំ កន្លងមកនេះ កម្ពុជាស្រូបយករោងចក្រផ្គុំ និងដំឡើងរថយន្តរួមមាន៖ រោងចក្ររបស់ក្រុម ហ៊ុន DAEHAN AUTO (CAMBODIA), ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២ នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG ។ រោងចក្រ RMA AUTOMOTIVE (CAMBODIA) ចាប់ផ្តើមឆ្នាំ ២០២២ នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD ។ រោងចក្រ CAMKO MOTOR ចាប់ផ្តើមឆ្នាំ ២០២២ នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI ។ រោងចក្រ HGB MOTORS ASSEMBLY, ចាប់ផ្តើម ២០២៣ នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA ។ រោងចក្រ GTV MOTOR, នៅខេត្តកណ្តាល, និងរោងចក្ររបស់ TOYOTA TSUSHO MANUFACTURING ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ រាជធានីភ្នំពេញ៕
អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា