ព័ត៌មាន
ក្រុមយុវជនពិសេសសម្តេចតេជោ និងរដ្ឋបាលស្រុកសំរោងទងរៀបចំកម្មវិធីការចែករំលែក ក្តីស្រឡាញ់និងស្នាមញញឹមលើកទី១៧
កំពង់ស្ពឺ៖ ក្រុមយុវជនពិសេសសម្តេចតេជោ និងរដ្ឋបាលស្រុកសំរោងទង បានសហការគ្នាជាមួយ អាណាព្យាបាល សិស្សានុសិស្ស រៀបចំកម្មវិធីការចែករំលែក ក្តីស្រឡាញ់និងស្នាមញញឹមលើកទី១៧ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងសាលាបឋមសិក្សាទួលស្រគំ ស្ថិតក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
កម្មវិធីនេះមានការចូលរួមពី លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ហេង សំណាង ប្រធានក្រុមយុវជនពិសេសសម្តេចតេជោ និង លោក មុត ភន អភិបាល នៃគណៈអភិបាលស្រុកសំរោងទង ព្រមទាំងសមាជិក សមាគមយុវជនខ្មែរមហានគរ សាខាខេត្ដកំពង់ស្ពឺ។
គោលបំណងនៃការនៃ«កម្មវិធីការចែករំលែកក្តី ស្រឡាញ់ និងស្នាមញញឹមលើកទី១៧» ធ្វើឡើងដើម្បីចែកសម្ភារសិក្សា ចូលរួមដាំកូនឈើ ទុកជាអនុស្សាវរីយ៍នៅជុំវិញសាលា និងដើម្បីបង្កើនគម្របបៃតង ផ្តល់ខ្យល់អាកាសបរិសុទ្ធ និងបង្កើនសោភ័ណភាពដល់សាលារៀន និងមូលដ្ឋាន។
កម្មវិធីការចែករំលែកក្តី ស្រឡាញ់ និងស្នាមញញឹមលើកទី១៧ នេះភ្ជាប់ជាមួយ កម្មវិធី «ស្តីពីការអប់រំ និងបរិស្ថាន» ដែលស្របទៅតាមគោលនយោបាយរបស់ក្រសួងបរិស្ថានក្នុងវិស័យចក្រា «ភាពស្អាត បៃតង និងចីរភាព» ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ពិសេសជាផ្នែកមួយនៃមុំយុទ្ធសាស្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនេះ ឱ្យទៅជាសមិទ្ធផលជាក់ស្តែង ក្រសួងបរិស្ថាន បានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលត្រូវបានរៀបចំឡើង ដោយអនុលោមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញអំពីអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួនបីចម្បង គឺ«ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅបង្កើនគម្របព្រៃឱ្យបាន៦០% និងសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០៕

-
ព័ត៌មាន2 days ago
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
-
ព័ត៌មាន2 days ago
នាវាកងស្វ័យការពារជើងទឹកជប៉ុន ពីរគ្រឿង ចូលសំចតទស្សនកិច្ចនៅកម្ពុជា
-
ព័ត៌មាន1 day ago
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
-
ព័ត៌មាន4 days ago
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង
-
ព័ត៌មាន4 days ago
សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៦សែននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត
-
ព័ត៌មាន5 days ago
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មាន1 day ago
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
-
ព័ត៌មាន1 week ago
កម្មករ កម្មការិនីជាង ២ពាន់នាក់ ជួបប្រជុំគ្នាដើម្បី អបអរឆ្នាំថ្មីប្រពៃណីជាតិ មុនឈប់សម្រាកពីការងារ