ព័ត៌មាន
ឯកឧត្តមគន់គីមអញ្ជើញចុះពិនិត្យការងារបូមទឹកសង្រោះស្រូវនៅខេត្តស្វាយរៀង
ស្វាយរៀង ÷ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមនិង លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀងនៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យការងារបូមទឹកសង្គ្រោះស្រូវប្រាំង ជូនពលរដ្ឋនៅក្នុង ឃុំទួលស្ដី ស្រុកចន្ទ្រា ដែលប្រឈមនិងកង្វះទឹកមុនពេលប្រមូលផល។
លោកថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាបានបញ្ជាក់អោយ ប្រាប់BTVអោយដឹងថា នៅរដូវប្រាំង ឆ្នាំ នេះស្រុកមានឃុំចំនួន៣ ដែលបានរងផលប៉ះពាល់ផ្ទៃដីស្រុកប្រាំងមានចំនួន ៦៥៧ហិចតា រួមមានឃុំចន្ទ្រា ចំនួន២២០ហិចតា ឃុំទួលស្តី ចំនួន២៥៧ហិចតា និងឃុំសំរោង ចំនួន១៨៦ហិចតា ក្នុងពេលអន្តរាគមន៍បូមទឹកសង្គ្រោះរដ្ឋបាលស្រុកនិងក្រុមការងារសង្គ្រោះបានរៀបចំទីតាំងបូមទឹកចំនួន៣ទីតាំង សម្រាប់ដាក់ម៉ាស៊ីនបូមទឹកផ្ដល់ឲ្យពលរដ្ឋបន្តបូមដាក់ស្រែ។ សំឡេង…….
ក្នុងពេលជួបសំណេះសំណាលជាមួយនឹងមន្ត្រីកងកម្លាំងបូមទឹកសង្គ្រោះស្រូវ ឯកឧត្តមគន់ គីម ជួបមុខឱ្យរដ្ឋបាលខេត្ត ស្រុក ឃុំ និងពលរដ្ឋ ឃុំទួលស្តី បានសម្ដែងនិងថ្លែងអំណរគុណ ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ម៉ឹង សំផន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកដែលបានបញ្ចុះកងកម្លាំង និងម៉ាស៊ីនបូមទឹកបូមជួយសង្គ្រោះស្រូវជូនបងប្អូនដែលកំពុងប្រឈមនិងកង្វះទឹកនៅចុងរដូវប្រាំងនេះ។
ឯកឧត្តមបានបញ្ជាក់ថា អាកាសធាតុ និងធនធានទឹកនៅតំបន់នេះ ជាអំណោយផលដែលល្អសម្រាប់យើងទាំងអស់គ្នាធ្វើការបូមទឹក ចែកជូនពលរដ្ឋប្រើប្រាស់ សង្គ្រោះស្រូវដែលប្រឈមទាំងជាង៦០០ហិចតាបានគ្រប់គ្រាន់ ហើយធានាមិនអោយស្រូវខូចខាតនោះទេ ខណៈដែលកងអន្តរាគមន៍របស់យើងកំពុងតែធ្វើបូមទឹកចែកចាយសម្រាប់បងប្អូនបូមបន្តស្រោចស្របលើផ្ទៃដីស្រែរបស់ពួកគាត់។
តំណាងពលរដ្ឋឃុំទាំង៣ ក្នុងពេលមកទទួលទឹក ដែលបូមចែកចាយតាមរយៈក្រុមការងារ ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ឹង សំផន បានមានចំណាប់អារម្មណ៍ ដោយសំដែងនូវការសប្បាយរីករាយ និងគោរពថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែល សម្តេចបានចាត់ចែង បញ្ចុះកម្លាំង តាមរយះក្រុមការងារចុះមកបូមទឹកផ្តល់អោយពួកគាត់ស្រោចស្រព្យលើផ្ទៃដីស្រូវ ខណៈដែលពលរដ្ឋនៅក្នុងឃុំមួយចំនួនអស់សង្ឃឹមនៃការប្រមូលផលដោយកង្វះទឹក។
តាមរបាយការណ៍របស់សាលាស្រុកចន្ទ្រា បានបញ្ជាក់អោយដឹងថា នៅរដូវប្រាំងឆ្នាំ២០២៤.២០២៥ កសិករ ក្នុងឃុំទាំង៥របស់ស្រុក បានធ្វើស្រូវប្រដេញទឹក និងស្រែប្រាំងបាន ចំនួន៤ពាន់៧៤២ហិចតា លើផែនការផលិតស្រូវប្រាំងប្រចាំឆ្នាំចំនួន៣ពាន់ហិចតា ក្នុងនោះធ្វើឲ្យស្រូវធ្វើចុងរដូវប្រាំងឆ្នាំនេះ ប្រឈមកង្វះទឹកតែមិនទាន់ឈានដល់ការខូចខាតទេ ខណៈដែលក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុក ឯកឧត្កម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានចាត់កងកំលាំងកងពលដឹកជញ្ជូនលេខ៩៩ចំនួនជាង១០០ នាក់និងស៊ីនបូមទឹកចំនួន៣០គ្រឿងសម្រាប់បូមទឹកអន្តរាគមន៍សង្គ្រោះស្រូវបានទាន់ពេលវេលា ។ ដោយ ÷ ភា សារិទ្ធ






-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”