ព័ត៌មាន
ក្រុមអ្នកស្ម័គ្រចិត្ដប្រទេសកូរ៉េផ្ដល់សម្ភារសិក្សា និងដាំដើមឈើនៅសាលារៀនចុងស្ពាន ស្រុកជីក្រែង
សៀមរាប ៖ក្រុមអ្នកស្ម័គ្រចិត្ដអន្ដរជាតិ នៃក្រុមឡាអ៊ិនក្លឹប មកពីប្រទេសកូរ៉េខាងត្បូង តាមរយៈអង្គការមិត្ដកម្ពុជា បានផ្ដល់សម្ភាសរៈសិក្សា ការិយាល័យ និងដាំដើមឈើជាច្រើនដើម ព្រមទាំងសម្ភោធសមិទ្ធផលជាច្រើនទៀត នៅសាលារៀនចុងស្ពានឡាយអ៊ិនក្លឹប ឃុំខ្វាវ ស្រុកជីក្រែង ខេត្ដសៀមរាប ដើម្បីអភិវឌ្ឍន៍វិស័យអប់រំដល់កុមារនៅជនបទ និងឱ្យសាលារៀនមានសោភ័ណ្ឌភាព បរិស្ថានល្អ ដែលពិធីនេះ ធ្វើឡើងនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៥នេះ ។
លោក គឹម ហូថេ ប្រធានក្រុមឡាយអ៊ិនក្លឹបប្រចាំឆ្នាំ២០២៥ និងក្រុមអ្នកស្ម័គ្រចិត្ដ លើកឡើងស្រដៀងគ្នាថា ការជួយអភិឌ្ឍន៍លើវិស័យអប់រំបនេះ ព្រោះចង់អភិវឌ្ឍន៍វិស័យអប់រំដល់កុមារនៅជនបទនៃប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរីកចំរើន ខណៈដែលកុមារគឺជាទំពាំងស្នងឬស្សី។លោកបន្ដថា ក្រុមការងារស្ម័គ្រចិត្ដនៃឡាយអ៊ិនក្លឹប បានអភិវឌ្ឍន៍សាលាបឋមសិក្សាចុងស្ពាននេះ ជាច្រើនឆ្នាំមកហើយ ដែលមានសមិទ្ធិផលជាច្រើនរួមមាន អាគារសិក្សាធ្វើអំពីថ្មបីខ្នង ការិយាល័យ សាលារៀនធ្វើអំពីឈើ តុសិស្ស កៅអី ឯកសណ្ឋានសិស្សនិងសម្ភារៈសិក្សាជាច្រើនទៀត។លោកបន្ថែមថា មកដល់បច្ចុប្បន្ននេះ សាលាបឋមសិក្សាមានការរីកចំរើនគួរឱ្យកត់សំគាល់ ជាពិសេស សិស្សានុសិស្ស បានចូលរៀនត្រឹមត្រូវ និងទាន់ពេលវេលា។លោកបន្ដថា ក្រុមអ្នកស្ម័គ្រចិត្ដ នឹងនឹងបន្ដជួយអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសនៅសាលារៀនចុងស្ពាននេះបន្ថែមទៀត ដើម្បីរិតចំណងមិត្ដភាពរវាងប្រទេសទាំងពីរ កម្ពុជា កូរ៉េ ឱ្យកាន់តែមានភាពយូរអង្វែង។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡា លោកបានសម្ដែងការសប្បាយរីករាយ នឹងលើកទឹកចិត្ដដល់សប្បុរសជនប្រទេសកូរ៉េខាងត្បូង ជាពិសេសអង្គការមិត្ដកម្ពុជា ដែលបានជួយគាំទ្រវិស័យអប់រំនៅខេត្ដសៀមរាបចាប់ផ្ដើមតាំងពីឆ្នាំ២០១៤មក។លោកមានប្រសាសន៍ថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ។ហើយដើម្បីឱ្យកុមារបានទទួលបានការបណ្តុះបណ្តាលគ្រប់ៗគ្នា រាជរដ្ឋាភិបាលបានខិតខំធ្វើការសាងសង់អគារបង្កើតឱ្យមានសាលារៀននៅគ្រប់មូលដ្ឋាន ដើម្បីបង្កភាពងាយស្រួលដល់កុមារតូចៗក្នុងការធ្វើដំណើរទៅរៀនសូត្រ ជាពិសេសបានជួយជម្រុញឱ្យកុមារបន្ដការសិក្សារហូតដល់មធ្យមសិក្សា និងឧត្ដមសិក្សា ខណៈដែលសាលារៀននេះ មានការអភិវឌ្ឍន៍រីកចំរើនគួរឱ្យកត់សំគាល់ ដែលបានបង្កភាពស្រួលដល់កុមារតូចៗនៅតំបន់នេះបន្ថែមទៀត។លោកបានស្នើឱ្យអាណាព្យាបាល ជម្រុញដល់កុមារឱ្យទៅសិក្សាឱ្យបានគ្រប់គ្នា ដើម្បីឱ្យពួកគាត់មានសមត្ថភាពធនធានមនុស្ស ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
យោងតាមរបាយការណ៍ របស់អង្គការមិត្ដកម្ពុជា បានបង្ហាញថា សមិទ្ធិផលដែលក្រុមអន្តរជាតិឡាយអិនក្លិបតំបន់ ៣៥៧-F បានជួយអភិវឌ្ឍន៍វិស័យអប់រំ និងការរស់ប្រជាពលរដ្ឋនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥នេះ មានការសាងសង់អាគារសិក្សា សួនកុមារ ការិយាល័យ ក្លោងទ្វា របងសាលា បន្ទប់ទឹក សាងសង់លំនៅឋានជូនប្រជាពលព្រមទាំងសមិទ្ធផលជាច្រើនទៀតដែលសរុបថវិកាអស់ប្រមាណជាង២២ម៉ឺនដុល្លា៕
អត្ថបទ៖ ឈិត សាវី

-
ព័ត៌មាន6 days ago
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យការិយាល័យបុគ្គលិកសួរនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ
-
ព័ត៌មាន5 days ago
សម្ដេចធិបតី ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយលូកលាន់លើកិច្ចការងារបច្ចេកទេស
-
ព័ត៌មាន5 days ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
-
ព័ត៌មាន5 days ago
សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន
-
ព័ត៌មាន5 days ago
សម្ដេចធិបតី លើកទឹកចិត្តនិស្សិតជ័យលាភីបន្តខិតខំស្វែងរកការងារធ្វើទាំងវិស័យសាធារណៈ និងជកជន
-
ព័ត៌មាន3 days ago
ដំឡូងមី និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងត្រូវនាំចេញទៅទីផ្សារចិនក្នុងគ្រាបន្ទាប់
-
ព័ត៌មាន5 days ago
ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ! សម្ដេចតេជោ អំពាវនាវឱ្យជនរួមជាតិក៏ដូចជាអ្នកពាក់ព័ន្ធបញ្ចប់តាមរបៀបឈ្នះ ឈ្នះ
-
កីឡា6 days ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ