ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្រ្តី៖ការវិនិយោគទុនលើចំណេះវិជ្ជានឹងទទួលបានការប្រាក់ខ្ពស់
ភ្នំពេញ ៖ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ បានលើកឡើងថា ការវិនិយោគទុន លើចំណេះវិជ្ជា នឹងទទួលបានការប្រាក់ច្រើន ហើយចំណេះវិជ្ជានេះ គឺជាកត្តាដ៏សំខាន់មួយដើម្បីបង្កើន ផលិតភាពការងារទាំងបច្ចុប្បន្ន និងនាគតប្រកបដោយចីរភាពផងដែរ។
ថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់នៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តរតនគីរិ និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លើកឡើងថា«ការបណ្តុះបណ្តាលគឺជាការវិនិយោគដែលប្រើប្រាស់ថវិកា និងពេលវេលាដ៏ ច្រើន និងមានតែការវិនិយោគទុនលើចំណេះវិជ្ជាទេ ដែលទទួលបានការប្រាក់ខ្ពស់ ហើយវាក៏ជាកត្តាគន្លឹះ ដ៏សំខាន់មួយដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារបច្ចុប្បន្ន ក្នុងគោលដៅធានាជោគជ័យ និងការ អភិវឌ្ឍប្រកបដោយភាពជោគជ័យ នៅក្នុងពិភពលោកមួយដែលបាននឹងកំពុងឈានឆ្ពោះទៅរកសកលភា វូបនីយកម្មនិងសេដ្ឋកិច្ច-សង្គមឌីជីថល»។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងទៀតថា ការបណ្តុះបណ្តាលក៏មានន័យថា ជាការវិនិយោគ ដើម្បីប្រសិទ្ធភាពការងារបច្ចុប្បន្ន និងការត្រៀមបម្រុងសម្រាប់អនាគតដែលត្រូវឆ្លើយតបបានទៅនឹងតម្រូវ ការទីផ្សារឈានឆ្ពោះទៅរកការកសាងបាននូវមូលធនបញ្ញាមួយដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ផងដែរ។ ជោគជ័យនៃការអភិវឌ្ឍធនធានមនុស្សនេះ ត្រូវអាស្រ័យជាចម្បងទៅលើសមត្ថភាពរបស់គ្រឹះ ស្ថានអប់រំសិក្សានៅគ្រប់កម្រិត ជាពិសេសនៅកម្រិតឧត្តមសិក្សា ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលធន ធានមនុស្សនៅកម្រិតខ្ពស់បំផុត ទាំងចំណេះដឹងផ្នែកទ្រឹស្តីនិងទាំងការអនុវត្ត ក្នុងនោះត្រូវបណ្តុះបណ្តាល បុគ្គលិកលក្ខណៈពេញលេញ និងជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស វប្បធម៌ និងសង្គម ដើម្បី ឲ្យមានប្រសិទ្ធភាពខ្ពស់ទាំងចំណេះដឹង ជំនាញ សីលធម៌ គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតី សហ គ្រិនភាពសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ជាងនេះទៅទៀត នៅក្នុងបរិបទនៃសេដ្ឋកិច្ចទីផ្សារសេរី ជោគជ័យ ទាំងនេះមិនអាចកាត់ផ្តាច់បានពីការចូលរួមយ៉ាងសកម្មពីសំណាក់ផ្នែកឯកជនឡើយ ដោយរាជរដ្ឋាភិបាល ក៏បានកំណត់រួចហើយថា វិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនោះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ ក៏បានប្រាប់ដល់និស្សិតជីលាភីទាំងអស់ផងដែរ ថា បច្ចុប្បន្នចរន្តសកល ភាវូបនីយកម្ម គោលនយោបាយសេរីភាវូបនីយកម្ម និងឌីជីថលភាវូបនីយកម្មលើវិ ស័យអប់រំកំពុងជះឥទ្ធិពលជាវិជ្ជមានក្នុងសង្គមកម្ពុជា តាមរយៈពង្រឹងភាពជាដៃគូជាមួយផ្នែកឯកជន ទាំងនៅក្នុងស្រុកនិងទាំងមកពីបរទេសដោយជំរុញការប្រកួតប្រជែងដើម្បីគុណភាព និងកិត្តិនាម។ ដើម្បី ក៏បានលើកឡើងផងដែរថា ការរីកចម្រើនរបស់ប្រទេសនីមួយៗគឺពឹកផ្អែកជាចម្បងលើមូលធនបញ្ញា ដែល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា ហើយមូលធននេះទៀតសោធក៏ បានផ្តល់នូវការអប់រំ និងចំណេះដឹងល្អៗដល់ប្រជាពលរដ្ឋទូទៅក្នុងសង្គមផងដែរ។
នៅក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរចំពោះ និស្សិតជ័យលាភីទាំងដែលបានតស៊ូ និងខិតខំសិក្សារៀនសូត្ររហូតទទួលបានផលវិជ្ជមាននាពេលនេះ ខណៈការខិតខំរបស់សិស្សនិស្សិតនេះដែរ ក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋា ភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ជំរុញនៃការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិផងដែរ៕
អត្ថបទ បាន ចក់







-
PR NEWS4 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
ព័ត៌មាន1 week agoក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ