ព័ត៌មាន
គណបក្សប្រជាជនកម្ពុជា បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ភ្នំពេញ ៖ មូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា គឺជា កម្លាំងស្នូលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅមុខឥតឈប់ឈរ តាមរយៈការជំរុញការអភិវឌ្ឍវិស័យឯកជន និងការលើក កម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគជាដើម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ថ្លែងក្នុងពិធីសម្ភោធអគារស្នាក់ការគណបក្សស្រុកល្វាឯម នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នោះថា ក្នុងរយៈពេលជាង ២៦ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និងឯកភាពទឹកដី ទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ប្រធានគណបក្ស, កម្ពុជាធានាបាននូវអធិបតេយ្យជាតិ, សណ្តាប់ធ្នាប់ សង្គម, សន្តិសុខ, សុវត្ថិភាព, និងស្ថិរភាពនយោបាយ, ព្រមទាំងរក្សាបានយ៉ាងគត់មត់ នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងស្ថិរភាពម៉ា ក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ស្នាដៃដ៏ធំធេងនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យមិនអាចកាត់ថ្លៃបាន ដែលថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូសម្រេចបានដោយលំបាកបំផុត ជូនជាតិ និងប្រជាជនកម្ពុជា និងជាមូលដ្ឋានមិនអាចខ្វះ បាន ក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិ ប្រកបដោយនិរន្តរភាព មិនថាក្នុងកាលៈទេសៈ និងស្ថានភាពបែបណានោះទេ គណបក្សប្រជាជន កម្ពុជាតែងតែប្តេជ្ញាថែរក្សាឲ្យខាងតែបាននូវ «សន្តិភាព» ជូនប្រជាពលរដ្ឋ ។ ក្នុងស្មារតីនេះ, យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ និង សមាជិក-សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់, ប្តេជ្ញាបន្តចូលរួមថែរក្សា និងការពារសុខសន្តិភាព ជូនជាតិ និងប្រជាជនយើង ឲ្យបាន ដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្ថែមថា ជាការពិត, មូលដ្ឋានគ្រឹះដ៏រឹងមាំដែលកើតចេញពីការដឹក នាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ប្រធានគណបក្ស គឺជាកម្លាំងស្នូលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យឆ្ពោះទៅមុខឥតឈប់ឈរ តាមរយៈការជំរុញការអភិវឌ្ឍវិស័យឯកជន និងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគ ដែល ជាប្រភពដ៏សំខាន់ ក្នុងការបង្កើតការងារក្នុងគ្រប់វិស័យ ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងជាកម្លាំងចលករនៃសេដ្ឋកិច្ចជាតិ ។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយចីរភាព ក្នុងរយៈពេលជាងពីរទសវត្សរ៍ មុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩ ជាសកល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល, ម្យ៉ាងក្នុងការបង្កើនការវិនិយោគសាធារណៈ, ជាពិសេសលើ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដូចជា៖ ផ្លូវថ្នល់, ស្ពាន, សាលារៀន, មន្ទីពេទ្យ, ប្រព័ន្ធធារាសាស្ត្រ, ប្រព័ន្ធទឹកស្អាត, បណ្តាញអគ្គិសនី ជាដើម និងម្យ៉ាងទៀត, ក្នុងការដំឡើងប្រាក់បៀវត្ស, ប្រាក់បំណាច់មុខងារ និងរបបសន្តិសុខសង្គមជូនមន្ត្រីរាជការស៊ីវិល, កងកម្លាំង ប្រដាប់អាវុធ, និវត្តជន និងមន្ត្រីបុគ្គលិកគ្រប់ប្រភេទ ព្រមទាំងការបង្កើនប្រាក់សោធនប្រចាំខែ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ទៅតាមលទ្ធភាពនៃថវិកាជាតិផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន6 days ago
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យការិយាល័យបុគ្គលិកសួរនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ
-
ព័ត៌មាន5 days ago
សម្ដេចធិបតី ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយលូកលាន់លើកិច្ចការងារបច្ចេកទេស
-
ព័ត៌មាន5 days ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
-
ព័ត៌មាន5 days ago
សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន
-
ព័ត៌មាន5 days ago
សម្ដេចធិបតី លើកទឹកចិត្តនិស្សិតជ័យលាភីបន្តខិតខំស្វែងរកការងារធ្វើទាំងវិស័យសាធារណៈ និងជកជន
-
ព័ត៌មាន5 days ago
ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ! សម្ដេចតេជោ អំពាវនាវឱ្យជនរួមជាតិក៏ដូចជាអ្នកពាក់ព័ន្ធបញ្ចប់តាមរបៀបឈ្នះ ឈ្នះ
-
ព័ត៌មាន3 days ago
ដំឡូងមី និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងត្រូវនាំចេញទៅទីផ្សារចិនក្នុងគ្រាបន្ទាប់
-
កីឡា6 days ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ