ព័ត៌មាន
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើក ទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោ បាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអភិសន្ដិបណ្ឌិត បានសម្តែងនូវកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ នគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងស្ថានប័ន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកផ្តល់កិច្ចសហការ គាំទ្រយ៉ាងសកម្ម ធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបាននូវសមិទ្ធ ផលជូនជាតិបានយ៉ាងច្រើន។
ឆ្លងកាត់តាមការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេលមួយឆ្លាំកន្លងមក ឯកឧត្តម បានបង្ហាញការ កត់សម្គាល់លើចំណុចមួយចំនួន ដូចជា៖ ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាកត្តាចម្បង ក្នុងការធ្វើកំ ណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយការអនុវត្តនេះបានចូលរួមចំណែក ដល់ការពង្រឹងរដ្ឋបាល សាធារណៈឱ្យក្លាយជាស្ថាប័ន្ធទំនើប ខ្លាំង វ័យឆ្លាត និងស្អាតស្អំ ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំ ណាក់កាលទី១។

ឯកឧត្តម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងស្ថានប័ន្ធ ពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តពង្រឹងការគាំទ្រ តម្រង់ទិស តាមដានវាយតម្លៃទៅលើការ ងាររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានភាពរឹងមាំ ម្ចាស់ការក្នុងការ ដឹកនាំគ្រប់គ្រងអនុវត្តតួននាទីភារកិច្ចមុខងារនានាដែលបានផ្ទេរឱ្យទាំងនោះ ព្រមទាំងអាចចាត់ចែង ប្រើ ប្រាស់ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ សម្រាប់ផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍លទ្ធផល នៃចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក្រសួង មហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ បើទោះបីកម្ពុជា បានទទួលរងឥទ្ធិពលអវិជ្ជមានពីសកលលោក និង ក្នុងតំបន់ក្តី ប៉ុន្តែកម្ពុជានៅរក្សាបានសុខសន្តិភាព ការពារបានអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាបាន នូវស្ថិរភាពនយោបាយ និងសន្តិសុខផ្ទៃក្នុង ធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម។

ជាក់ស្តែង កម្ពុជា បញ្ចៀសបាននូវអំពើភេរវកម្ម បង្ការ ទប់ស្កាត់ទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ប្រភេទ និងការប៉ុនប៉ងធ្វើសកម្មភាពបង្កអសន្តិសុខសង្គម ជាពិសេសការធានានូវប្រក្រតីកម្មនៃជីវ ភាពសង្គម និងស្ថាប័នជាតិ ព្រមទាំងធានាបានសុវត្ថិភាពទាំងស្រុងនូវបណ្តាព្រឹត្តិការណ៍នយោបាយ ព្រឹត្តិ ការណ៍ជាតិ-អន្តរជាតិ ក៏ដូចជា បណ្តាគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងបន្តរក្សាបាននូវ ព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមគ្នានេះ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម មានការវិវត្តប្រែប្រួលកាន់តែល្អប្រសើរជាលំដាប់ តាមរយៈការចូលរួមក្នុងចលនា អនុវត្តគោលនយោបាយជាតិស្តីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្របតាមដែនសមត្ថកិច្ចរបស់ក្រសួង មហាផ្ទៃ ដែលក្នុងរយៈពេលមួយឆ្នាំ២០២៤ ត្រូវបានចាត់តាំងអនុវត្តយ៉ាងសស្រាក់សស្រាំ និងផុលផុស៕








-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ