ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញប្រគល់ផ្ទះចំនួន១០០ខ្នងជូនអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ ជាអំណោយរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី
កំពង់ធំ៖ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះចំនួន១០០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងកសាងដោយក្រុមហ៊ុន ជីប ម៉ុង ដើម្បីចែកជូនអតីតយុទ្ធជន ស្ថិតក្នុងភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ពិធីនេះមានការចូលរួមពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, អភិបាលស្រុក, អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងអង្គភាពជុំវិញខេត្ត។
នាឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែងបានចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដោយមើលឃើញពីការលំបាក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្រេចផ្តល់អំណោយជាផ្ទះចំនួន១០០ខ្នងបន្ថែមជូនអតីតយុទ្ធជនខេត្តកំពង់ធំ។ ក្នុងនោះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់សប្បុរជនចូលរួមក្នុងការសាងសង់ផ្ទះដល់អតីតយុទ្ធជនផ្សេងទៀតដែលកំពុងមានតម្រូវការ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី រម្លឹកថា គិតមកដល់ថ្ងៃនេះមានរយៈពេល១ឆ្នាំហើយនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តគោលការណ៍ និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ព្រមទាំងពិនិត្យ និងវាយតម្លៃដល់អតីតយុទ្ធជនដែលជួបការលំបាកឱ្យទទួលបានអាទិភាពមុនគេ ក្នុងការទទួលអំណោយផ្ទះ និងដីរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចុះជួបសួរសុខទុក្ខជាប់ជាប្រចាំជាមួយបងប្អូនអតីតយុទ្ធជនគ្រប់បណ្តារាជធានី-ខេត្ត។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដល់អតីតយុទ្ធជនត្រូវខិតខំថែទាំផ្ទះ និងដីឱ្យបានល្អ ដើម្បីរក្សាបាននូវការរស់នៅល្អ និងជីវភាពប្រសើរជាងមុនតាមរយៈការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីទទួលបានចំណូលក្នុងប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា លាង ឃុន ថ្លែងថា ប្រកាន់ខ្ជាប់នូវទស្សនវិស័យស្នេហាជាតិមាតុភូមិ ស្របតាមស្មារតី ខ្មែរជួយខ្មែរ ក្នុងនាមក្រុមហ៊ុន ជីប ម៉ុង ពិតជាមានមោទកភាពបំផុត ដែលបានចូលរួមចំណែកក្នុង ការជួយទៅដល់អតីតយុទ្ធជន ដែលជាជនមានគុណបំណាច់ និងបានធ្វើពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។
លោកអ្នកឧកញ៉ា លាង ឃុន បន្តថា អតីតយុទ្ធជនដែលជាប្រតិបត្តិកររបស់សម្តេចតេជោ ហ៊ុន សែន បានដឹងស្រាប់ហើយថា កម្ពុជាបានឆ្លងកាត់ការ លំបាកជាច្រើនដោយសារសង្គ្រាម ហើយទើបរយៈពេល២៦ ឆ្នាំចុងក្រោយ ទើបទទួលបានសុខសន្តិភាព និងការឯកភាព តាមរយៈនយោបាយឈ្នះ ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលមានកម្ពុជាផ្ទាល់ជាអ្នកផ្តួចផ្តើម និងជាអ្នកប្រតិបត្តិដើម្បីបញ្ចប់សង្គ្រាម។
ជាមួយគ្នា លោកអ្នកឧកញ៉ា លាង ឃុន សូមសម្តែងនូវការស្ងើចសរសើរលើចក្ខុវិស័យ ក្នុងភាពជាអ្នកដឹកនាំដ៏ ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដឹកនាំ ផ្គត់ផ្គង់ឧបត្ថម្ភដល់ អតីតយុទ្ធជន ដែលលះបង់កាយចិត្ត ដោយក្តីស្នេហាជាតិ។
បន្ថែមលើនេះ ក្នុងស្មារតី «ខ្មែរស្រលាញ់ខ្មែរ» លោកអ្នកឧកញ៉ា លាង ឃុន សូមប្រកាន់គោលជំហរបន្តសហការជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការសង្គមទាំងឡាយយ៉ាងសកម្មបំផុត ជាពិសេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំនៅក្នុងតំបន់៕






-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា