ព័ត៌មាន
ផ្លូវជាតិលេខ៥ បានមន្ទីរសាធារណការជួសជុលចាក់កៅស៊ូAC ចាប់ពីមុខវិទ្យាល័យសុរាមម្រឹត មកទល់នឹងផ្លូវចូលវត្តធម្មយុត្តិចំងាយប្រមាណជាង១ពាន់ម៉ែត្រ
កំពង់ឆ្នាំង៖ កំណាត់ផ្លូវជាតិលេខ៥ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ជួសជុលចាក់កៅស៊ូAC រៀបខឿនបេតុង, រៀបការ៉ូឡា, គូសគំនូសសញ្ញាចរាចរណ៍, ដាំផ្លាកសញ្ញាចរាចរណ៍, និងដាំដុំចំណាំងផ្លាត ចាប់ពីមុខវិទ្យាល័យសុរាមម្រឹត មកទល់នឹងផ្លូវចូលវត្តធម្មយុត្តិចំងាយប្រមាណជាង១ពាន់ម៉ែត្រ ដើម្បីអោយប្រជាពលរដ្ឋ សិស្ស មន្ត្រីរាជការ អ្នកទេសចរណ៍ អ្នករកស៊ីធ្វើដំណើរបានស្រួល និងរហ័សទាន់ចិត្ត និងកុំអោយមានការជន់លិចដោយទឹកភ្លៀងទៀត។
លោក ឆាយ លាភា បានថ្លែងថា៖ ពីមុនកំណាត់ផ្លូវជាតិលេខ៥នេះ មានជង្ហុគទឹករលកពិបាកក្នុងការធ្វើដំណើរ ចំណែកតួផ្លូវត្រូវរងការខូចខាតខ្លាំង ។ កន្លងមកនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានដាក់គ្រឿងចក្រចុះជួសជុលចាក់កៅស៊ូAC រៀបខឿនបេតុង, រៀបការ៉ូឡា, គូសគំនូសសញ្ញាចរាចរណ៍, ដាំផ្លាកសញ្ញាចរាចរណ៍, និងដាំដុំចំណាំងផ្លាត ដើម្បីពង្រីកតួផ្លូវអោយបានធំទូលាយចាប់ពីមុខវិទ្យាល័យសុរាមម្រឹត មកទល់នឹងផ្លូវចូលវត្តធម្មយុត្តិចំងាយប្រមាណជាង១ពាន់ម៉ែត្រ ។ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិ១នេះ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវបានសំដែងការត្រេកអរ និងអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តដែលបានផ្តល់សមិទ្ធិផលថ្មីនេះជូនពួកគាត់។
លោក ឆាយ លាភា បន្តថា៖ គម្រោងការងារថែទាំខួបកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលបេតុងកៅស៊ូAC កម្រាស់០,០៥ម ប្រវែង១ ១២០ម ទទឹង១៣ម, ចាក់បេតុងចិញ្ចើមសងខាងផ្លូវ(ម្ខាង ០,៥ម), រៀបខឿនបេតុង, រៀបការ៉ូឡា, គូសគំនូសសញ្ញាចរាចរណ៍, ដាំផ្លាកសញ្ញាចរាចរណ៍, និងដាំដុំចំណាំងផ្លាត ពីចន្លោះគ.ម៨៧+៦៦០ ដល់គ.ម៨៨+៧៨០ ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង អនុវត្តការងារដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងជាគម្រោងឆ្នាំ២០២៥៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន1 week agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន1 week agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ