ព័ត៌មាន
ឯកឧត្តម កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធី ពិនិត្យសុខភាព ជូនប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ប្រមាណ ១៧០០នាក់
បាត់ដំបង៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យសុខភាពទូទៅជូនប្រជាពលរដ្ឋ នៅបរិវេណអនុវិទ្យាល័យឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ, ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក, មេឃុំ, មន្ត្រីរាជការនៃរដ្ឋបាលស្រុក ព្រមទាំងលោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស នៃអនុវិទ្យាល័យឆ្នាល់មាន់។
កម្មវិធីនេះបានទទួលការឧបត្ថម្ភគាំទ្រពីលោកស្រី បាន រតនា ប្រធានសមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា តាមរយៈសមាគមឱសថការីកម្ពុជា ដោយបានធ្វើការពិនិត្យព្យាបាលផ្ដោតលើរោគស្ត្រីជូនដល់ប្រជាពលរដ្ឋនៅឃុំឆ្នាល់មាន់ និងឃុំព្រះផុស ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ សរុបប្រមាណ ១៧០០នាក់។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានផ្តល់ជូនអំពូលភ្លើងសឡាមួយចំនួន ជូនដល់សាលាស្រុកដើម្បីទុកប្រើប្រាស់បំភ្លឺផ្លូវជូនប្រជាពលរដ្ឋ និងបានប្រគល់សៀវភៅអានមួយចំនួន និងសម្ភារៈសិក្សាជូនដល់លោកគ្រូអ្នកគ្រូសម្រាប់ដាក់នៅបណ្ណាល័យចំនួន០៨ នៃសាលាបឋមសិក្សានៅក្នុងឃុំព្រះផុសផងដែរ៕











-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ