ព័ត៌មាន
សម្តេចធិបតី៖ ពលរដ្ឋខ្មែរកាន់តែស៊ីវិល័យតាមរយៈដើរលេងកម្សាន្តច្រើននៅផ្លូវ Walk Street មុខវាំងថ្ងៃចុងប្ដាហ៍
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរកាន់តែស៊ីវិល័យតាមរយៈលទ្ធផល ចេញដើរលេងកម្សាន្ត និងហាត់កីឡាជាច្រើននៅតាមផ្លូវ Walk Street នៅមុខព្រះបរមរាជវាំងរៀងរាល់ថ្ងៃចុងប្ដាហ៍។
សម្ដេចធីបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសង់ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅកោះពេជ្រ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី យល់ឃើញថា កំណើនភ្ញៀវទេសចរដើរកម្សាន្តនៅតាមផ្លូវ Walk street តាមបណ្ដោយមាត់ទន្លេ រាល់ថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍នោះ គឺជាជោគជ័យមួយ ហើយបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរស់នៅរបស់ប្រជាពលរដ្ឋកាន់តែស៊ីវិល័យ។
សូមរំឭកថា ផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេ (Walk Street) ត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅល្ងាចថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។ ផ្លូវថ្មើរជើងនេះដែរ គឺនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ដែលត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦៖០០នាទីល្ងាច រហូតដល់ម៉ោង១១៖០០នាទីយប់។ មកដល់ពេលនេះ គឺបាន៣សប្ដាហ៍ហើយ ខណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះត្រួតពិនិត្យរៀងរាល់សប្ដាហ៍ និងបានអះអាងថាពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរដើរលេងកម្សាន្តតាមផ្លូវនេះកាន់តែច្រើនឡើងៗ។
ជុំវិញភាពជោគជ័យនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលខិតខំរៀបចំដាក់ឱ្យដំណើរការ ចុះត្រួតពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពភ្ញៀវទេសចរដែលដើរកម្សាន្តនៅតាមផ្លូវថ្មើរជើងនេះ។សម្ដេចបានបង្ហាញការយល់ឃើញថាកំណើនភ្ញៀវទេសចរដើរកម្សាន្តនៅតាមផ្លូវ Walk street រាល់ថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍នោះ គឺជាជោគជ័យមួយ ហើយបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរស់នៅរបស់ប្រជាពលរដ្ឋកាន់តែស៊ីវិល័យ។
សូមជម្រាបដែរថា នៅតាមផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេ (Walk Street) នេះ ក៏មានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែមទៀត ដូចជា ការរៀបចំការដាក់តាំងលក់ផលិតផល ឈុតឆាកសម្តែងសិល្បៈ បណ្ណាល័យចល័ត ដើម្បីបង្កើនការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយបន្ថែមទៀតជូនសាធារណជន៕
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 day agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍