ព័ត៌មាន
ក្រសួងការងារ សហការជាមួយរោងចក្រ ផ្តល់ការងារថ្មីដល់កម្មករ និយោជិត នៃរោងចក្រ ហ័្វរម៉ាត ក្រោយពេលអគ្គិភ័យឆាបឆេះ
ភ្នំពេញ៖ កម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបង្ហាញការ ពេញចិត្តជាខ្លាំង ដែលអាចរកកន្លែងការងារថ្មីធ្វើបានលឿន ងាយស្រួល ប្រកបដោយទំនុកចិត្ត តាមរយៈការជួយសម្របសម្រួលនិងយកចិត្តទុកដាក់ពីក្រុមការងារ នៃមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អ្នកស្រី ច្រឹង ពៅ អតីតកម្មការិនីរោងចក្រ ហ្វ័រម៉ាត បានលើកឡើងថា បន្ទាប់ពីរោងចក្រត្រូវបានអគ្គិភ័យឆាបឆេះ ពិតជាមានការបារម្ភក្នុងការស្វែងរកកន្លែងការងារថ្មីធ្វើ ដើម្បីរកចំណូលដោះស្រាយជីវភាពក្នុងគ្រួសារ។ ទន្ទឹមនេះ អ្នកស្រី បានដាក់ពាក្យស្វែងរកការងារធ្វើភ្លាមៗផងដែរ តាមរយៈ NEA ចល័ត ដែលបានចុះមកដល់ទីតាំងនៅមុខរោងចក្រតែម្ដង។ ដោយមិនរងចាំយូរឡើយ អ្នកស្រីក៏ត្រូវបានជ្រើសរើសចូលធ្វើការងារនៅក្នុងរោងចក្រ ខេអេច វីនស្តារ ហ្កាម៉ិន ឯ.ក ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងធ្វើការចាស់នោះទេ គឺពិតជាធ្វើឱ្យលោកស្រីសប្បាយចិត្តបំផុត។
ជាមួយគ្នានេះ អ្នកស្រី ច្រឹង ចាន់ អតីតកម្មការិនីរោងចក្រ ហ្វ័រម៉ាត ក៏បានលើកឡើងផងដែរថា ក្រោយពីបានដាក់ពាក្យចុះឈ្មោះស្វែងរកការងារធ្វើថ្មី តាមរយៈ NEA ចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមិនរង់ចាំយូរនោះទេ អ្នកស្រីក៏ទទួលបានការងារ ដែលធ្វើឱ្យលោកស្រីរំភើបស្ទើរស្រក់ទឹកភ្នែក និងត្រេកអរជាខ្លាំង។ រោងចក្រថ្មីដែលអ្នកស្រីចូលធ្វើការនេះ មានការយកចិត្តទុកដាក់ និងជួយសម្រួលដល់លោកស្រីបានយ៉ាងល្អ។
កម្មការិនីទាំងពីររូបនេះ បានថ្លែងអំណរគុណដល់ក្រសួងការងារ តាមរយៈ NEA ចល័ត ដែលបានជួយសម្រួលទុក្ខលំបាករបស់កម្មករនិយោជិតបានយ៉ាងលឿន ដោយបានជួយរកការងារថ្មីឱ្យកម្មករនិយោជិតធ្វើបានភ្លាមៗ ក្រោយហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រដែលពួកគាត់បានធ្វើការ។
លោក វ៉ិត សង្ហា ប្រធានរដ្ឋបាល និងអនុលោមច្បាប់នៃរោងចក្រ ខេអេច បានលើកឡើងថា ដោយមិនរងចាំយូរ ក្រោយពីបានទទួលដំណឹងអំពីហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រ ហ្វ័រម៉ាត ភ្លាមៗក្រុមការងាររោងចក្រ បានចូលរួមសហការ ជាមួយមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA ធ្វើយ៉ាងណាចូលរួមចំណែកជួយសម្រួលការលំបាករបស់ កម្មករនិយោជិតឱ្យបានទាន់ពេលវេលា ស្របពេលដែលខាងរោងចក្ររបស់លោកកំពុងតម្រូវការកម្លាំងកម្មករនិយោជិតជាច្រើននាក់បន្ថែមផងដែរ។
លោកបញ្ជាក់ថា សម្រាប់កម្មករនិយោជិតទាំងអស់ សូមកុំមានការព្រួយបារម្ភ ខាងរោងចក្រ នឹងយកចិត្តទុកដាក់ខ្ពស់ និងផ្ដល់ជូនអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ការងារកំណត់ជូនផងដែរ។ លោកបានអំពាវនាវដល់កម្មករនិយោជិត និងសាធារណជនទាំងអស់ អាចមកចុះឈ្មោះ ដាក់ពាក្យស្វែងរកការងារធ្វើតាមរយៈ NEA ឬមកកាន់រោងចក្រផ្ទាល់បានដូចគ្នា។
សូមជម្រាបជូនថា មន្រ្ដីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គឺនៅតែបន្តរង់ចាំជួយសម្រួលដល់ការចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិតនៅមុខរោងចក្រហ្វ័រម៉ាត តែម្តង ពោលគឺចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នៅមុខរោងចក្រនេះតែម្តង៕










-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”