ព័ត៌មាន
កម្ពុជា-ចិន រៀបចំវេទិកាផ្លាស់ប្តូរវប្បធម៌ លើកទី៤ នៅទីក្រុងប៉េកាំង ប្រទេសចិន
ទីក្រុងប៉េកាំង៖ វេទិកាផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជា លើកទី៤ ដែលមានចំណងជើងថា «ភ្នំសមុទ្រគ្មានព្រំដែន អ្នកជិតខាងចិត្តរួមគ្នា» ត្រូវបានរៀបចំធ្វើឡើងនៅទីក្រុងប៉េកាំង ប៉េកាំងប្រទេសចិន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
វេទិកានេះត្រូវបានរៀបចំដោយសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ហើយសហការរៀបចំដោយក្រុមហ៊ុន China Huaneng Group Co., Ltd., (ឆៃណា ហ័រនឹង)សាកលវិទ្យាល័យភាសាបរទេសប៉េកាំង រួមជាមួយរាជបណ្ឌិត្យសភាកម្ពុជា និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
មានប្រសាសន៍ក្នុងវេទិកា លោក Chen Cong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានថ្លែងថា ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ សម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន បានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើន ដោយមានតួនាទីសំខាន់ក្នុងការចងសម្ព័ន្ធមិត្តភាព និងការយល់ច្បាស់រវាងប្រជាជនទាំងពីរ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងបន្តគាំទ្រសម្ព័ន្ធភាព ធ្វើឱ្យការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងចិន និងកម្ពុជា និងបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
លោក ស៊ុយ ប៊ុនឡាយ លេខាទី១ ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន បានថ្លែងដែរថា វេទិកានេះបានពង្រឹងបន្ថែមទៀតនូវស្ពានការតភ្ជាប់រវាងប្រជាជនទាំងពីរ និងជួយជាកម្លាំងក្នុងកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងរដ្ឋាភិបាលទាំងពីរក្នុងវិស័យមនុស្សធម៌។លើសពីនេះ លោកសង្ឃឹមថា វេទិកានេះនឹងអាចពង្រីកបន្ថែមទៀតលើវិស័យជាច្រើនដូចជាវប្បធម៌ និងទេសចរណ៍នាពេលអនាគត។
ជាមួយគ្នានេះ លោក Li Xiangliang អគ្គនាយករង China Huaneng Group Co., Ltd., (ឆៃណា ហ័រនឹង)បានថ្លែងថា ក្នុងនាមជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមក្នុងអភិបាលកិច្ច ថាមពលសកល និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមពិភពលោក ក្រុមហ៊ុនហ័រនឹង បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន នៅយុគសម័យថ្មី ដោយបានអនុវត្តយ៉ាងសកម្មចំពោះកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រដែលមានវិស័យសំខាន់ទាំង៦» រវាងចិននិងកម្ពុជា និងបម្រើការងារយ៉ាងសកម្មដើម្បីឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ» របស់កម្ពុជា ផ្តោតលើគោលដៅឈ្នះឈ្នះ និងប្រើវប្បធម៌ជាស្ពានភ្ជាប់ តាមរយៈសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីបង្ហាញពីខ្លឹមសារនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសមាហរណកម្មវប្បធម៌រវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ដែរថា វេទិកាផ្លាស់ប្តូរវប្បធម៌ លើកទី៤ កម្ពុជា-ចិន បានរៀបចំជាបីផ្នែករួមមាន៖ទី១. រូបភាពរំលឹករាប់ពាន់ឆ្នាំ ទី២.ភ្នំនិងសមុទ្របង្ហាញអំពីមិត្តភាពយូរអង្វែង និងទី៣.អ្នកប្រាជ្ញនិយាយអំពីអ្នកជិតខាងល្អ ដើម្បីបង្ហាញពីមិត្តភាពជ្រាលជ្រៅដ៏មានប្រវត្តិយូរលង់របស់ប្រទេសចិន និងកម្ពុជា និងបញ្ជូនក្តីសង្ឃឹមល្អប្រសើរនៃការចាប់ដៃគ្នារីកចម្រើន និងមិត្តភាពអនុវតន៍ពីជំនាន់មួយទៅជំនាន់មួយ៕ អត្ថបទ៖ទូច សោភ័ណ


-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 day agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍