កម្សាន្ដ
ទស្សនីយភាពថ្មីមិនធ្លាប់មាន! ជួបជាមួយ ខៀវ សានសាណា និងអៀង វិច្ឆ័យ ក្នុងកម្មវិធី V TALK Confession
ថ្មីៗនេះស្ថានីទូរទស្សន៍ បាយ័ន បានកំពុងត្រៀមចេញផ្សាយកម្មវិធីកម្សាន្តថ្មីមួយ V TALK Confession ដែលនឹងមានការផ្សាយជូនទស្សនាឆាប់ៗ។
ពិតណាស់ មនុស្សយើងម្នាក់ៗគេចមិនផុតពីការចិញ្ចឹមសេចក្តីទុក្ខក្នុងខ្លួនទេ មិនថាតិច ឬច្រើនក្តីគឺវាមានសម្រាប់មនុស្សគ្រប់គ្នា។ ក្នុងនោះ មានរឿងរ៉ាវមួយចំនួនមិនអាចនិយាយប្រាប់អ្នកណាបាន សូម្បីតែជាមនុស្សជាទីស្រឡាញ់បំផុតរបស់យើង ឧទារហណ៍ដូចជា ឪពុកម្តាយ បងប្អូន ប្តីប្រពន្ធ មិត្តភក្តិ និងគូស្នេហ៍ជាដើម ប៉ុន្តែ រាល់បញ្ហានានាតែងតែមានផ្លូវដោះស្រាយជានិច្ច គ្រប់យ៉ាងទាមទារឱ្យយើងអត់ធ្មត់។


ថ្មីៗនេះស្ថានីទូរទស្សន៍ បាយ័ន បានកំពុងត្រៀមចេញផ្សាយកម្មវិធីកម្សាន្តថ្មីមួយ V TALK Confession ដែលនឹងមានការផ្សាយជូនទស្សនាឆាប់ៗ។


អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត កម្មវិធី V TALK Confession គឺមានពិធីករពីការនីល្បីលំដាប់ប្រទេស អ្នកនាង ខៀវ សានសាណា និងលោក អៀង វិច្ឆ័យ គឺជាអ្នកសម្របសម្រួលក្នុងកម្មវិធីផ្ទាល់តែម្ដង។ ចាប់ដៃគូគ្នាលើកដំបូង លោក វិច្ឆ័យ និងពិធីការនីប៉ិនប្រសប់ខាងវោហារ ទាំងភាសាជាតិ និងអន្តរជាតិរូបនេះ នឹងនាំអារម្មណ៍ប្រិយមិត្តអ្នកទស្សនាស្លុងអារម្មណ៍ជាមួយកម្មវិធីរាល់រាត្រីថ្ងៃ ពុធ វេលាម៉ោង ៩យប់។



គួរបញ្ជាក់ផងដែរថា V TALK Confession ជាកម្មវិធីមួយថ្មី និងលើកដំបូងនៅកម្ពុជា ដែលនឹងអញ្ជើញតារាកិត្តិយសជាសិល្បករសិល្បការនីក្នុងប្រទេស ដើម្បីចែករំលែកនូវរឿងរ៉ាវ ក៏ដូចជាបទពិសោធន៍ជីវិតជាច្រើននៅពីក្រោយភាពជោគជ័យរបស់ពួកគេ ហើយក្នុងនោះប្រិយមិត្តទាំងអស់គ្នា ក៏អាចចូលរួមជាមួយនឹងកម្មវិធីរបស់យើងបានផងដែរ ដោយលោកអ្នកអាចសរសេររឿងរ៉ាវរបស់លោកអ្នកផ្ញើរមកកាន់ខាងកម្មវិធីតាមរយៈ Link នេះ។





ម៉្យាងវិញទៀត រាល់ព័ត៌មានរបស់អស់លោកអ្នក ខាងកម្មវិធីរក្សាជាការសម្ងាត់ និងយ៉ាងយកចិត្តទុកដាក់បំផុត៕
អត្ថបទដោយ៖ Ha Ti
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង